កីឡាជាតិ
ជាតិ
Hun Sen Cup៖ កំពត សូល​ទី​ឡូ​អង្គរ និង​អាស៊ី​អឺរ៉ុប​រួម​ដំណើរ​ជាមួយ​យុវជន​សាលា​បាល់ទាត់​ជាតិ​ឡើងទៅ​វគ្គ​បន្ត​
25, May 2017 , 11:47 am        
រូបភាព
ដោយ:
​ក្រុម​កំពត​បានផ្តល់​ភាព​សោកស្តាយ​ដល់​ក្រុមយុវជន​ក្រសួងការពារជាតិ​(​ទ័ព​)​តាមរយៈ​ការទម្លាក់​ក្រុម​នេះ​ចេញពី​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ត្រឹម​ដំណាក់កាល​ទី​៣​ដែលជា​ដំណាក់កាល​ដំបូង​របស់ខ្លួន​។ តាមរយៈ​ជ័យជម្នះ​ទាំងពីរ​ជើងបាន​ជួយ​ឲ្យ​កំពត ឡើងទៅ​កាន់​ដំណាក់កាល​បន្ត​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ និង​អាស៊ី​អឺរ៉ុប ដែល​បាន​យកឈ្នះ​ដៃគូ​រៀងៗ​ខ្លួន​។



​នា​ការប្រកួត​ជើង​ទី​២​ដំណាក់កាល​ទី​៣ កាលពី​រសៀល​ថ្ងៃទី​២៤ ខែឧសភា ក្រុម​ម្ចាស់ផ្ទះ​កំពត បាន​បន្ត​យកឈ្នះ​ក្រុមយុវជន​ទ័ព​ក្នុង​លទ្ធផល ៤-២ បន្ថែម​លើ​ជ័យជម្នះ ១-០ នៅលើ​ទឹកដី​យុវជន​ទ័ព​កាលពី​ជើង​ទី​១​។ ជ័យជម្នះ​ទាំងពីរ​លើក​នេះ បាន​ជួយ​ឲ្យ​ក្រុម​កំពត​ឡើងទៅ​ដំណាក់កាល​ទី​៤ នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​បាន​ទម្លាក់​ក្រុមយុវជន​ទ័ព​ត្រឹម​ដំណាក់កាល​ទី​៣​នេះ​ផងដែរ​។​

​ជាមួយគ្នានេះ ក្រុម​អាស៊ី​អឹ​រ៉ុ​ប​ក្រោយ​យកឈ្នះ ៣-០ ក្នុង​ជើង​ទី​១​បាន​បន្ត​យកឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ២-០ ក្នុង​ជើង​ទី​២​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ដើម្បី​ឡើងទៅ​កាន់​ដំណាក់​ទី​៤ ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ ដែល​បាន​យកឈ្នះ​កំពង់ឆ្នាំង ៤-១​ក្នុង​ជើង​ទី​២​កាលពី​ម្សិលមិញ និង ៧-០ ក្នុង​ជើង​ទី​១​កាលពីពេល​កន្លងទៅ​។

​ចំណែក​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ ក្រោយ​យកឈ្នះ​ក្រុម​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ជា​បន្តបន្ទាប់ ២-០ ក្នុង​ជើង​ទី​២ និង ៣-០ ក្នុង​ជើង​ទី​១​បាន​ឡើងទៅ​ដំណាក់កាល​ទី​៤​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ នេះ​ផងដែរ​។

​យោងតាម​លទ្ធផល​ប្រកួត​ទាំងពីរ​ជើង​ក្នុងដំណាក់កាល​ទី​៣​ក្រុម​ដែល​ទទួលបាន​កៅអី​ឡើងទៅ​ដំណាក់កាល​ទី​៤​រួមមាន ក្រុម​អគ្គិសនី​កម្ពុជា​, ស្វាយរៀង​, ប៉ូលិស​, អាស៊ី​អឺរ៉ុប​, សូល​ទី​ឡូ​អង្គរ​, កំពត និង​ក្រុមយុវជន​ថ្នាល​បាល់ទាត់​ជាតិ​៕    


Tag:
 Hun Sen Cup 2017
  សូល​ទី​ឡូ​អង្គរ​
  កំពត​
  យុវជន​ទ័ព​
 ​ អាស៊ី​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com