ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
គ.ជ.ប ព្រមានចាត់វិធានការលើអ្នកប្រើហ្វេសប៊ុក បើមិនបញ្ឈប់ការស្ទង់មតិអំពីគណបក្ស
25, May 2017 ,
12:19 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីអំពាវនាវ ដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) ដើម្បីសុំឲ្យបញ្ឈប់ការស្ទង់មតិ អំពីប្រជាប្រិយភាពនៃគណបក្សនយោបាយ។ គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់ បើអ្នកប្រើប្រាស់ហ្វេសប៊ុកណាម្នាក់ មិនអនុវត្តតាមសេចក្តីអំពាវនាវនេះ។
សេចក្តីអំពាវនាវនោះ បានសរសេរដូច្នេះថា៖«គ.ជ.ប សូមអំពាវនាវ ឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការស្ទង់មតិលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីជៀសវាងកុំឲ្យមហាជន ភាន់ច្រឡំលើដំណើរការរៀបចំការបោះឆ្នោត។ ប៉ុន្តែ បើនៅតែបន្តធ្វើសកម្មភាពបែបនេះទៀត គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់»។
គ.ជ.ប បានចាត់ទុកការស្ទង់មតិ ដើម្បីស្វែងរកថា គណបក្សណា ទទួលបានការគាំទ្រច្រើនជាងគណបក្សណា គឺជាការធ្វើឲ្យភាន់ច្រឡំ ដល់ដំណើរការរៀបចំការបោះឆ្នោត។ ម្យ៉ាងទៀត គ.ជ.ប យល់ថា ការស្ទង់មតិ មុខការបោះឆ្នោតឈានមកដល់បែបនេះ គឺប្រាសចាកពីគោលការណ៍នៃច្បាប់។ គ.ជ.ប សង្ឃឹមថា អ្នកប្រើប្រាស់ហ្វេសប៊ុក នឹងបញ្ឈប់ការស្ទង់មតិលើគណបក្សនយោបាយ តាមសេចក្តីអំពាវនាវខាងលើ ដើម្បីជៀសវាងការប្រឈមចំពោះមុខច្បាប់។
ខណៈការឃោសនាបោះឆ្នោតស្វែងរកសំឡេងឆ្នោត កំពុងតែដំណើរ គេ សង្កេតឃើញអ្នកប្រើប្រាស់ហ្វេសប៊ុក មួយចំនួន បានស្ទង់មតិ ដើម្បីចង់ដឹងថា «តើគណបក្សណាទទួលបានការគាំទ្រច្រើនជាងគេ»។ ជាទូទៅ ពួកគេ បានជ្រើសរើសយកគណបក្សនយោយបាយធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទៅធ្វើការស្ទង់មតិ ដើម្បីឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុក បង្ហាញការគាំទ្ររបស់ខ្លួន តាមរយៈការចុច Like ឬ Comment។ ហើយពេលខ្លះ ពួកគេ ជ្រើសរើសយកគណបក្សនយោបាយច្រើនជាងពីរ ក៏មាន ដើម្បីស្ទង់មតិ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១៧។ ក្នុងដំណាក់កាលនេះ គណបក្សនយោបាយនានា កំពុងតែចេញធ្វើយុទ្ធនាការនៃការឃោសនារកសំឡេងឆ្នោត។ ការឃោសនា នឹងបញ្ចប់នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២0១៧៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បោះឆ្នោតឃុំ-សង្កាត់
ស្ទង់មតិ
គជប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម