អត្ថបទពាណិជ្ជកម្ម
ផលិតផល​អាគុយ​ជប៉ុន​ម៉ាក INADA ចូល​ទីផ្សារ​កម្ពុជា​ដោយ​ផ្តល់នូវ​ការធានា​ដ៏​ទាក់ទាញ
25, May 2017 , 2:09 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៧ ក្រុមហ៊ុន INADA (​ជប៉ុន​) និង​ក្រុមហ៊ុន GROTO (​កម្ពុជា​) បានរៀបចំ​ពិធី​ចុះហត្ថលេខា លើ​ការផ្ដល់​សិទ្ធិ​ចែកចាយ​ផ្ដាច់មុខ​ផលិតផល​អាគុយ​ម៉ាក INADA នៅ​សណ្ឋាគារ Himawari ដោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស តំណាង​ស្ថានទូត​ជប៉ុន និង​ម្ចាស់ អាជីវកម្ម​ពាក់ព័ន្ធ​ជាច្រើន​។​

​លោក SATORU INADA ប្រធាន​ក្រុមហ៊ុន INADA INC បានឱ្យដឹងថា ក្រុមហ៊ុន INADA INC​ជា​ក្រុមហ៊ុន​មួយ​របស់​ជប៉ុន ដែលមាន​អាយុកាល ១០០ ឆ្នាំ​គត់ គិត​ត្រឹម​ឆ្នាំ​២០១៧ នេះ​។​ក្រុមហ៊ុន​នេះ មានបទពិសោធន៍​ជំនាញ​ក្នុង​ការផលិត​អាគុយ​និង​ផលិតផល​មួយចំនួនទៀត​ជា​យូរ​ឆ្នាំ​មកហើយ​។ លោក​បាន​បន្ថែមថា​ក្នុងពេលដែល​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ទំនើប  គុណភាព​ផលិតផល​ខ្ពស់ និង​សេវាកម្ម​ល្អ គឺជា​ចំណុច​សំខាន់​។​



​លោក ប្រាក់ ទេព​វិចិត្រ អគ្គនាយក​ក្រុមហ៊ុន GROTO បាន​មានប្រសាសន៍ថា តាមរយៈ​ភាព​ដៃគូ​នេះ​ក្រុមហ៊ុន GROTO នឹង​នាំចូល​ទីផ្សារ​កម្ពុជា នូវ​អាគុយ​ដែលមាន​គុណភាព​ខ្ពស់​របស់​ប្រទេស​ជប៉ុន​សម្រាប់​ចែកចាយ​ជូន​ដល់​អតិថិជន​ដែល​និយម​ចូលចិត្ត​ផលិតផល​ជប៉ុន​។



​ជាងនេះទៅទៀត​ការ​អនុវត្ដ​នូវ​យុទ្ធសាស្ដ្រ​ចែកចាយ​ថ្មី តាមរយៈ​ការពិនិត្យ​សុខភាព​អាគុយ​នៅតាម​បណ្ដា​ស្ថានីយ​ប្រេង មានការ​ធានា​គុណភាព​ក្នុង​រយៈពេល​វែង​រហូត​ដល់​៩​ខែ​បូករួម​ជាមួយ​ការ​មាន​ឧបករណ៍​វាស​សុខភាព​អាគុយ​ទំនើប ក្រុមហ៊ុន​របស់លោក​នឹង​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកប្រើប្រាស់​។​







​គួរបញ្ជាក់​ផងដែរ​ថា អាគុយ​ម៉ាក INADA ត្រូវបាន​ផលិត និង​ចែកចាយ​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​ដូចជា​៖ ប្រទេស​ជប៉ុន ហ្វីលីពីន បង់​ក្លា​ដេ​ស និង​បណ្ដា​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីប​អ៊ឺរ៉ុប​។ អាគុយ​ម៉ាក INADA ទទួលបាន​ការពេញនិយម​ជាខ្លាំង​នៅ​ប្រទេស​ជប៉ុន​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com