កីឡាជាតិ
ជាតិ
បឹងកេត​បើក​ការ​សងសឹក​ភ្នំពេញ​ក្រោ​ន​វិញ​នា​ជំនួប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ល្ងាច​នេះ​
25, May 2017 , 2:17 pm        
រូបភាព
សកម្មភាពប៉ះគ្នារវាងក្រុមបឹងកេតជាមួយភ្នំពេញក្រោនកាលពីជើងទី១នៅកីឡដ្ខាន RSN
សកម្មភាពប៉ះគ្នារវាងក្រុមបឹងកេតជាមួយភ្នំពេញក្រោនកាលពីជើងទី១នៅកីឡដ្ខាន RSN
ដោយ:
​ក្រោយ​រង​បរាជ័យ ៤-០ ក្នុង​ជើង​ទី​១ បឹងកេត​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ភ្នំពេញ​ក្រោ​ន​ក្នុង​ជើង​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កនៅ​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា នេះ ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ និង​ដើម្បី​ជា​កាដូ​លើកទឹកចិត្ត​មុន​ថ្ងៃ​ប៉ះ​ក្រុម​សិង្ហ​បុរី​ក្នុង​ពានរង្វាន់ RHB Singapore Cup 2017​។​



​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ ក្រុម​បឹងកេត​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ភ្នំពេញ​ក្រោ​ន ក្នុង​ជើង​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា ដើម្បី​បំបាត់​ភាព​ហ្មងសៅ​ដែល​ភ្នំពេញ​ក្រោ​ន​បាន​ជូន​កាដូ​ខកចិត្ត ៤-០ កាលពី​ជើង​ទី​១​កន្លងទៅ​នៅលើ​ទឹកដី​របស់គេ​។

​ក្រោម​ការដឹកនាំ​បណ្តោះអាសន្ន​របស់​គ្រូបង្វឹក​ថ្មី​លោក ហៅ សុជាតិ បឹងកេត​រំពឹង​ទទួល​ជ័យជម្នះ​ក្នុង​ជើង​ទី​២​នេះ ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ ដែល​បាន​រង​បរាជ័យ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អូស្ត្រាលី John Mcglynn​។ ម្យ៉ាងទៀត ដើម្បី​ជា​កាដូ​លើកទឹកចិត្ត​មុន​ថ្ងៃ ប៉ះ ក្រុម Warriors FC របស់ សិង្ហ​បុរី​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ RHB Singapore Cup 2017 នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧ នៅ​កីឡដ្ឋាន Chao Chu Kang Stadium​។

​គួរ​បញ្ជាក់ថា ការប្រកួត​បើកឆាក​ជើង​ទី​២​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ ក្រុម​ណាហ្គា​វើ​ល​បាន​វាយបក​តាម​ស្មើ​ក្រុមប៉ូលិស​ក្នុង​លទ្ធផល ២-២​។ លទ្ធផល​នេះ​ដូច​ទៅនឹង​ក្តីបារម្ភ​របស់លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​ដែល​បានលើកឡើង​មុន​ការប្រកួត​ថា ប៉ូលិស​មិនមែន​ក្រុម​ងាយ​យកឈ្នះ​នោះទេ ព្រោះ​ក្រុម​នេះ​ទើ​ម​នាំចូល​កីឡាករ​បរទេស​ថ្មី​ពីររូប​។ តែ​យ៉ាងណា លទ្ធផល​នេះ​មិន​ដូចនឹង​ការរំពឹងទុក​របស់​គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល ដែល​រំពឹង​ឈ្នះ​នោះឡើយ​៕  


Tag:
 Cambodian League 2017
  បឹងកេត​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com