ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​ប្រហែស សញ្ញា​ទាំងនេះ​បញ្ជាក់ថា វា​មិនមែនជា​ជំងឺ​ផ្តា​យ​សាយ​ធម្មតា​នោះទេ​
26, May 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​គ្រប់គ្នា​ហើយ ដែល​ធ្លាប់​ជួបប្រទះ​ជំងឺ​ផ្តាសាយ ហើយ​អ្នកខ្លះ ឧស្សាហ៍​កើត​ញឹកញាប់​ទៀតផង​។ អ្នកខ្លះ​មាន​សភាព​ស្រាល ហើយ​អាច​នឹង​ជា​វិញ​យ៉ាង​ឆាប់រហ័ស រីឯ​អ្នក​ខ្លះទៀត បែរជា​ធ្ងន់ធ្ងរ រ៉ាំរ៉ៃ ហើយ​ឈានទៅរក​ផលវិបាក​នានា​ជាច្រើន​។​



​ផ្តា​យ​សាយ ពេលខ្លះ មិន​ព្យាបាល ក៏​ជា​ដែរ ហើយ​មនុស្ស​ភាគច្រើន តែង​ព្រងើយកន្តើយ ឬ​ហ៊ាន​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ដោយ​ខ្លួនឯង​ទៀតផង​។ វា​ពិតជា​គ្រោះថ្នាក់​ណាស់ ហើយ​ក្នុងករណី​មួយចំនួន វា​ពិតជា​ធ្ងន់ធ្ងរ ហើយ​ទាមទារ​ការព្យាបាល​ជាបន្ទាន់​។​

​ខាងក្រោម​នេះ ជា​សញ្ញា​មួយចំនួន​ដែល​បញ្ជាក់ថា វា​មិនមែនជា​ជំងឺ​ផ្តា​យ​សាយ​ធម្មតា​នោះទេ ដូច្នេះ សូមអ្នក​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ៖

១. អ្នក​ឈឺ​យូរ​ជាង ៣ អាទិត្យ​
២. រោគសញ្ញា​របស់​អ្នក​តែងតែ​រើរ​ឡើង ហើយ​ខ្លាំងក្លា​ជាង​មុន​
៣. សំបោរ ឬ​ស្លេស្ម​របស់​អ្នកមាន​ពណ៌​ប្លែក​ខ្លាំង ឬ​ស្អិត Featured Posts 3. Your Snot Is Colourful: ៤. ហូរ​ទឹកភ្នែក និង​រមាស់​ជាប់​រហូត​
៥. ស្រក​ទម្ងន់​ស្រឺ​តៗ​
៦. អស់កម្លាំង ហើយ​ចេះតែ​ងងុយគេង​
៧. កណ្តាស់​មិន​បាត់​ទាល់តែសោះ​
៨. ឈឺ​ក្នុង​ពោះ ចង្អោរ ឬ​ក្អួត​
៩. ឈឺក្បាល​ជាប់​រហូត​
១០. ឈឺខ្លួន​ប្រាណ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com