អត្ថបទពាណិជ្ជកម្ម
លោកអ្នកអាចធ្វើដំណើរត្រង់ពីក្រុងកូឡាឡាំពួរ ទៅកាន់ក្រុង ព្រះសីហនុ
× ក្រុមហ៊ុនអាកាសចរណ៍ AirAsia បម្រើការហោះហើរ ៤ ដងក្នុងមួយសប្ដាហ៍ ពីក្រុងព្រះសីហនុ ទៅកាន់ក្រុង កូឡាឡាំពួរ។ ក្រុងព្រះសីហនុ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧៖ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរតម្លៃទាបជាងគេក្នុងពិភពលោកបានបន្ថែមចំណតគោលដៅក្រុងព្រះសីហនុ ជាផ្លូវហោះហើរមួយទៀតនៅក្នុងប្រទេសកម្ពុជា ដោយបម្រើការហោះហើរត្រង់ចំនួន៤ ដងប្រចាំសប្ដាហន៍នីមួយៗពីទីក្រុងកូឡាឡាំពួរ ហើយវានឹងចាប់បើកបម្រើការប្រតិបត្តិការរបស់ខ្លួនចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ តទៅ។
ដោយចាត់ទុកជាផ្លូវហោះហើរខ្សែទី៣នៅប្រទេសកម្ពុជា ផ្លូវអាកាសថ្មីនេះនឹងត្រូវបើកដំណើរការដោយខ្លួនឯងតែម្ដងរបស់ AirAsia (លេខកូដជើងហោះហើរ AK) ហើយនឹងនាំមកនូវអារម្មណ៍ដែលជាបទពិសោធន៍ពិសេសគ្មានពីរជូនភ្ញៀវ ចំពោះចំណតព្រលានគោលដៅថ្មីនៃទឹកដីមាត់សមុទ្រដ៏ស្រស់ស្អាតបំផុតប្រចាំប្រទេសកម្ពុជា។
ដើម្បីអបអរការបើកផ្លូវថ្មីនេះ គ្រប់សំបុត្រទាំងអស់មានតម្លៃចាប់ពី ៤០ដុល្លារឡើងទៅសម្រាប់ សំបុត្រធ្វើដំណើរមួយដង (one-way) ហើយលោកអ្នកអាចកក់កៅអីដោយការទិញសំបុត្រចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី ៥ខែមិថុនា ឆ្នាំ២០១៨ ។
សូមចូរទៅកាន់គេហទំព័រ ឬទាញយកប្រើប្រាស់កម្មវិធី AirAsia នៅលើទូរសព្ទ Smart Phone សម្រាប់ប្រព័ន្ធ iOS របស់ទូរសព្ទ iPhone ឬឧបករណ៍ប្រើប្រព័ន្ធ Android ដើម្បីរីករាយទទួលបានសំបុត្របញ្ចុះតម្លៃពិសេសនេះ។
លោក Spencer Lee ប្រធានពាណិជ្ជកម្មក្រុមហ៊ុន AirAsia Berhad និយាយថា «ក្រុងព្រះសីហនុ ជាគោលដៅដ៏រំភើបមួយដោយសារមានទ្រព្យសម្បត្តិត្បូងថ្មនានាដែលមិនត្រូវបានស្រាវជ្រាវនៅឡើយ។
ក្នុងនាមជាក្រុមហ៊ុនដឹកអ្នកដំណើរផ្លូវអាកាសនាំមុខគេ និងជាក្រុមហ៊ុនទីមួយពីម៉ាឡេស៊ីបើកប្រតិបត្តិការសម្រាប់ផ្លូវអាកាសមានតែមួយគត់នេះ យើងចង់បន្តនាំមុខទីផ្សារនេះដោយបើកប្រើប្រាស់ទ្រព្យដ៏មានតម្លៃដែលមិនទាន់ដឹងក្នុងតំបន់អាស៊ានដូចទីក្រុងមួយនេះរបស់កម្ពុជា ទៅកាន់ពិភពលោក។
ការបោះជំហានរបស់យើងនៅកម្ពុជាមកដល់នាពេលបច្ចុប្បន្ននឹងមិនអាចអនុវត្តទៅមុខបាន បើមិនមានការជួយពីភាគីក្នុងតំបន់ ហើយយើងខ្ញុំសូមថ្លែងអំណរគុណដល់អាជ្ញាធរព្រលានយន្តហោះកម្ពុជាចំពោះការជួយយ៉ាងពេញទំហឹងរបស់ពួកគេ។
ដោយការជួយយកចិត្តទុកដាក់នេះ យើងខ្ញុំរំពឹងថា ចំណតគោលដៅនេះនឹងរីកចម្រើន ហើយក្នុងពេលនោះដែរ វាផ្សារភ្ជាប់ប្រជាជននៅក្រុងព្រះសីហនុទៅកានតំបន់អាស៊ាន ហើយឆ្ងាយជាងនេះគឺការភ្ជាប់ទំនាក់ទំនងទៅកាន់បណ្ដាញផ្សេងៗដែលយើងប្រតិបត្តិ។
យើងមានបំណងអភិវឌ្ឍព្រះសីហនុឲ្យក្លាយជាចំណុចគោលដៅទេសចរណ៍ ដូចគ្នាហ្នឹងរបៀប AirAsia បានណែនាំអំពីរួចមកហើយនូវចំណុចគោលដៅតែមួយគត់គួរទស្សនារួមមាន តំបន់ Luang Prabang តំបន់ Banda Aceh និង Bhubaneswar រួមទាំងតំបន់ដទៃទៀត ហើយយើងខ្ញុំជឿជាក់ថា ការឧទ្ទេសនាមផ្លូវហោះហើរនេះនឹងជាជំហានដ៏សំខាន់ទីមួយដើម្បីបើកសោនូវជម្រើសការធ្វើដំណើរពីកន្លែងផ្សេងៗច្រើនទៀតសម្រាប់អ្នកទស្សនាចូលមកកានទីក្រុងមាត់សមុទ្រមួយនេះ។»
ក្រុមហ៊ុនអាកាសចរណ៍ AirAsia បម្រើការហោះហើរផងដែរសម្រាប់ការហោះត្រង់ពីក្រុងកូឡាឡាំពួរ មកកាន់រាជធានីភ្នំពេញជារៀងរាល់សប្ដាហ៍មានចំនួន ១៤ ដង និងទៅកាន់ក្រុងសៀមរាប រាល់សប្ដាហ៍មានចំនួន ១៤ ដងផងដែរចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ តទៅ។
ក្រុងកូឡាឡាំពួរ តំណាងឱ្យភាពល្អឥតខ្ចោះនៃពូជសាសន៍ចម្រុះរបស់ប្រទេសម៉ាឡេស៊ី។
ផ្ដើមដំបូងចេញពីទីក្រុងដ៏តូចសម្បូរទៅដោយការប្រើអុសធ្យូង និងពោពេញដោយភក់ជ្រាំ បន្តិចម្ដងៗទីក្រុងនេះបានប្រែក្លាយជារដ្ឋធានីដែលមានការអភិវឌ្ឍខ្លាំងជាងគេនៅតំបន់អាស៊ាន។
ក្រុងកូឡាឡាំពួរ ល្បីល្បាញពីទេសភាពពេញពិភពលោក ជាគោលដៅមិនអាចរំលងបានចំពោះអ្នកទស្សនាដូចជា អគារភ្លោះ Petronas រួមនិងចំណុចទាក់ទាញនៅជុំវិញផ្សេងៗដែលតែងតែប្រារព្ធពិធីវប្បធម៌ដោយជនជាតិជាច្រើនតំណាងឱ្យប្រជាជាតិម៉ាឡេស៊ី។
កន្លែងគួរទស្សនាមានដូចជា អគារ KL កម្ពស់ ៤២១ ម៉ែត្រ ផ្សារកណ្ដាល Pasar Seni វិថី Petaling អគារភ្លោះ Petronas មជ្ឈមណ្ឌលទេសចរណ៍ម៉ាឡេស៊ី និងតំបន់ Bukit Bintang។ កន្លែងទាំងនេះអាចធ្វើដំណើរដោយមិនគិតកម្រៃពីសេវារថយន្តក្រុង GoKL។
ការធ្វើដំណើរកម្សាន្តពេលថ្ងៃគួរទស្សនានៅតំបន់ក្បែរខាងដែលទាក់ទាញភ្ញៀវទេចរណ៍ដូចជា Port Dickson, Genting Highlands, Cameron Highlands, Bukit Tinggi, Putrajaya, Batu Caves និង Sunway Lagoon ក៏ជាកន្លែងដ៏ល្អនៅក្បែរចំណុចកណ្ដាលទីក្រុងផងដែរ។
លើសពីនេះ ក្រុងកូឡាឡាំពួរជាចំណុចប្រសព្វដ៏ធំបំផុតរបស់អាកាសចរណ៍ AirAsia ហើយតភ្ជាប់ទៅកាន់ចំណតគោលដៅជាង ១២០ចំណត ឆ្លងកាត់ ២៦ប្រទេស។ ចំណតគោលដៅរួមមាន Gold Coast ស៊ីដនី Perth, Auckland តូក្យូ ប៉េកាំង សៀងហៃ និងចំណតគោលដៅហោះត្រង់ឈប់សំចតតែមួយកន្លែងមានច្រើនចំណតផ្សេងៗទៀតដោយហោះចេញពីក្រុងកូឡាឡាំពួរ។
ដើម្បីទទួលព័ត៌មានថ្មីពីAirAsia សកម្មភាពផ្សេងៗ និងកម្មវិធីពិសេសៗ សូមតាមដាន តាមប្រព័ន្ធ Twitter (twitter.com/AirAsia) និង Facebook (facebook.com/AirAsia)។
* ការផ្ដល់ជូនតម្លៃសំបុត្រពិសេសទាំងអស់សម្រាប់សំបុត្រធ្វើដំណើរ one-way មានបញ្ចូលតែពន្ធប៉ុណ្ណោះ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
អំពី AirAsia
AirAsia ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបឈានមុខគេប្រចាំតំបន់អាស៊ី ក្នុងការដឹកអ្នកដំណើរ និងមានសេវាកម្មបណ្ដាញចំណតគោលដៅជាង ១២០ចំណត។
ចាប់ពីបើកដំណើរប្រតិបត្តិការក្នុងឆ្នាំ២០០១ អាកាសចរណ៍ AirAsia បានដឹកអ្នកដំណើរជាង ៣៣០លាននាក់់ ហើយបានបង្កើនយន្តហោះពីពីរគ្រឿងដំបូងរហូតដល់ជាង ២០០គ្រឿង។
អាកាសមួយនេះពិតជាមានមោទនភាពសម្រាប់វិស័យអាកាសចរណ៍របស់ប្រជាជាតិតំបន់អាស៊ាន(សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍) ដោយប្រតិបត្តិការនៅក្នុងប្រទេស ម៉ាឡេស៊ី ឥណ្ដូណេស៊ី ថៃ ហ្វីលីពីន រួមទាំងឥណ្ឌានិងជប៉ុនផងដែរ បម្រើសេវាកម្មបណ្ដាញឆ្លងតំបន់ អាស៊ី អូស្ត្រាលី និងណូវែលហ្សឺឡង់ មជ្ឈឹមបូព៌ា និងអាមេរិក។AirAsia ត្រូវបានជាប់ឈ្មោះជាអាកាសចរណ៍តម្លៃទាបបំផុតក្នុងពិភពលោក ដែលផ្ដល់ដោយ Skytrax នូវពានរង្វាន់ប្រចាំឆ្នាំ World Airline Awards ក្នុងរយៈពេល ៨ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០០៩រហូតដល់ឆ្នាំ២០១៦។
AirAsia ឈ្នះពានរង្វាន់ក្រុមហ៊ុនអាការចរណ៍តម្លៃទាបបំផុតលើពិភពលោកឈ្នះ ៤ឆ្នាំជាប់ៗ និងពានរង្វាន់សេវាកម្មហោះហើរនាំមុខគេលើពិភពលោក ពីកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards) ក្នុងឆ្នាំ២០១៦ហើយឈ្នះរង្វាន់ពានសេវាកម្មបម្រើលើយន្តហោះឈានមុខគេប្រចាំអាស៊ី ដែលបានក្លាយជាយន្តហោះតម្លៃទាបលើកដំបូងឈ្នះពានរង្វាន់នេះ។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com