ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​សំខាន់ៗ ៣​យ៉ាង ដែល​អាចជួយ​អ្នក​បង្ការ​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​បាន​
26, May 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​គ្រួស​ត្រង់​ជំងឺ​មួយ​នេះ វា​មិនមែនជា​គ្រួស​ដូច​ដុំថ្ម​នោះទេ​។ វា​គឺជា​បំណែក​តូចៗ​នៃ​សារធាតុ​រឹង​ជាច្រើន​ដែល​ប្រមូល​ផ្តុំគ្នា​បង្កើតឡើង​ក្នុង​ថង់ទឹកប្រមាត់ ដែល​ភាគច្រើន​គឺជា​កូ​ឡេ​ស្តេ​រ៉ុល ឬ​កាលស្យូម​។ អ្នក​ទំនងជា​មិនដឹង​ខ្លួន​ផង​ថា ខ្លួន​កំពុង​តែមាន​គ្រួស​នេះ រហូតដល់​វា​ធ្វើ​ឲ្យ​ស្ទះ បង្ក​ការឈឺចាប់ ដែល​ត្រូវការ​ព្យាបាល​ជាបន្ទាន់​។​



​ដូច្នេះ​ដើម្បី​បង្ការ​ជំងឺ​នេះ​កុំ​ឲ្យ​កើតមាន យក​ល្អ​គួរតែ​កាត់បន្ថយ​ការប្រឈមមុខ​របស់​វា​ដូចខាងក្រោម​នេះ​៖

    កុំ​តម​អាហារ​
    ចូរ​ប្រើ​វិធី​សម្រក​ទម្ងន់​យឺតៗ បើ​ចង់​សម្រក​ទម្ងន់​
    រក្សា​ទម្ងន់​ឲ្យ​នៅ​សុខភាព​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com