អត្ថបទពាណិជ្ជកម្ម
​ក្រុម​អ្នកជិះ​ម៉ូតូ​ធំ DUCATI ធ្វើ​កម្មវិធី​សប្បុរសធម៌ ជួយ​បងប្អូន​ខ្មែរ​-​ឥស្លាម​ដែល​ខ្វះខាត​នៅ ខណ្ឌ​ជ្រោយចង្វារ​
26, May 2017 , 3:29 pm        
រូបភាព
​ក្រុម​អ្នកជិះ​ម៉ូតូ​ធំ DUCATI ប្រមាណ​ជាង ៥០ នាក់​បាន​សហការ​ជាមួយនិង ស្ថានទូត​ម៉ាឡេស៊ី ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដើម្បី​រៀបចំ​កម្មវិធី​សប្បុរសធម៌​មួយ​ដើម្បី​ប្រមូល​ថវិការ​ជួយ​ដល់ ប្រជាពលរដ្ឋ​ខ្មែរ​-​ឥស្លាម​ដែល​ខ្វះខាត​នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​កម្មវិធី​សប្បុរសធម៌ ដែល​ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី​២៥ ខែ ឧសភា ឆ្នាំ ២០១៧ កន្លងមកនេះ រកបាន​ថវិកា ជាង ២០០០០​ដុល្លារ​អាមេរិក ដែល​បានមកពី​ក្រុមហ៊ុន NAZA World Group និង សមាជិក​អ្នកជិះ​ម៉ូតូ​ធំ DUCATI​។​



​សប្បុរសជន បាន​យក​ថវិកា​ដែល​ទទួល​ទៅ​ទិញ​សម្ភារ និង​ស្បៀង​បរិភោគ​ជាច្រើន​ដូចជា អង្ករ អំបិល ទឹកត្រី មី និង របស់របរ​ជាច្រើន​ទៀត​។ នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល ក្រុម អ្នកជិះ​ម៉ូតូ​ធំ DUCATI រៀបចំ​កម្មវិធី​សប្បុរសធម៌​ជួយ​ដល់​ជនទីទ័លក្រ​។ កាលពីពេល​កន្លងទៅនេះ ក្រុម អ្នកជិះ​ម៉ូតូ​ធំ DUCATI ក៏​ធ្លាប់​នាំយក​ថវិកា​មួយចំនួន​ទៅ​ជួយ​ដល់​ប្រជាជន នៅ​កោះធំ ខេត្តកណ្តាល ខេត្ត កំពង់ចាម ខេត្តកំពង់ឆ្នាំង និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ជាង ៧០០ គ្រួសារ​ផងដែរ​។



​តំណាង​អ្នកជិះ​ម៉ូតូ​ធំ DUCATI ម្នាក់​បាន​មានប្រសាសន៍ថា លោក​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ដែល​ក្រុមហ៊ុន DUCATI ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បានរៀបចំ​កម្មវិធី​នេះ​ឡើង និង​បាន​ផ្តល់ឱកាស​ឲ្យ​លោក ក៏ដូចជា​ក្រុម​អ្នកជិះ​ម៉ូតូ​ធំ​បាន​ចូលរួមចំណែក​នូវក្នុង​ការជួយ​សង្គមជាតិ​។ លោក​ក៏បាន​សន្យា​ដែលថា ក្រុម​លោក នឹង​រៀបចំ​កម្មវិធី​នេះ​ឡើង​ទៀតហើយ​និង​ធ្វើជា​រៀងរាល់ឆ្នាំ​ផងដែរ​។​









​គួរបញ្ជាក់​ផង​ដែលថា កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​នៅក្នុង ស្ថានទូត ម៉ាឡេស៊ី ផ្ទាល់​តែម្តង ដោយមាន​ការចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ លោក ម៉ួ​ហា​ម៉ាត់ រ៉ា​ស្ស​ឡាន់ អ៊ី​ស្មា​អែល ជំនួយការ​ពិសេស ឯកអគ្គរដ្ឋទូត ស្ថានទូត​ម៉ាឡេស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា  ថ្នាក់ដឹកនាំ ក្រុមហ៊ុន DUCATI ប្រចាំ​នៅ​កម្ពុជា និង​ក្រុម​អ្នកជិះ​ម៉ូតូ​ធំ​ជាច្រើន​នាក់​ផងដែរ​៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com