កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឲ្យ Mourinho ជាង​៣៨០​លាន​ដុល្លារ ដើម្បី​នាំ​កី​ឡាករ​៤​រូប​ទៀត​នៅ​រដូវ​កាល​ថ្មី​
26, May 2017 , 8:19 pm        
រូបភាព
Jose Mourinho គ្រោង​ចំណាយលុយ​ធំ​រហូតដល់​ទៅ ៣០០​លាន​ផោន ប្រមាណ​ជាង​៣៨០​លាន​ដុល្លារ ដើម្បី​នាំយក​កីឡាករ​៤​រូប​មក​ពង្រឹង​ក្រុម​នា​រដូវ​កាល​ថ្មី​ខាងមុខនេះ​។​



​បន្ទាប់ពី​បាន​កៅអី UEFA Champion League ដោយ​ស្វ័យប្រវត្តិ ក្រោយ​លើក​ពាន UEFA Europa League តាមរយៈ​ការ​ឈ្នះ​ក្រុម Ajax ២-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រាត្រី​ថ្ងៃពុធ​កន្លងមក អ្នកចាត់ការ​ទូទៅ Manchester United លោក Jose Mourinho ចង់បាន​កីឡាករ​ល្អៗ​បី​បួន​នាក់​ថែមទៀត​មកជួយ​ក្រុម​នា​រដូវ​កាល​ក្រោយ​។​

​បើតាម​ការចុះផ្សាយ​រប​ស់ Daily Mail នៅ​ថ្ងៃទី​២៦ ខែឧសភា​នេះ កីឡាករ​ទាំង​៤​រូប​ដែល​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៤​ឆ្នាំ​ដាក់​ការចាប់អារម្មណ៍​ខ្លាំង​នោះ​រួមមាន Antoine Griezmann ខ្សែប្រយុទ្ធ​របស់ Atletico Madrid  ខ្សែប្រយុទ្ធ Andrea Belotti របស់​ក្រុម Torino  ខ្សែប្រយុទ្ធ Romelu Lukaku  របស់ Everton  និង​ខ្សែការពារ Michael Keane របស់ Burnley​។ ខ្សែប្រយុទ្ធ​៣​រូប និង​ការពារ​១​រូប​ដើម្បី​យកមក​បំពេញ​ចន្លោះ​ខ្វះខាត Man Utd រដូវ​កាល​ក្រោយនេះ នឹងត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ ៣៨៩​លាន​ដុល្លារ​អាមេរិក​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​វ័យ​២៦​ឆ្នាំ Antoine Griezmann ដែល​កំពុងមាន​ទំនាក់ទំនង និង​ភាគរយ​ច្រើន​ជាមួយនឹង​ការផ្ទេ​មកកាន់​ទឹកដី Old Trafford នៅ​រដូវក្តៅ​ខាងមុខ អាច​នឹងត្រូវ​ចំណាយរ​ហូត​ដល់​ទៅ​៩០​លាន​ផោន ប្រហែល​ជាង​១១៦​លាន​ដុល្លារ ដើម្បី​ទិញ​ផ្តាច់​កិច្ចសន្យា​ពី​ក្រុម At-Madrid ។​



​រីឯ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី Andrea Belotti វ័យ​២៣​ឆ្នាំ ដែល​កំពុង​លេចធ្លោ​ខ្លាំង​នៅ​ក្រុម Torino អាច​នឹងត្រូវ​ចំណាយរ​ហូត​ដល់ ៨៦​លាន​ផោន ប្រមាណ​១១០​លាន​ដុល្លារ​។​



​ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក​វ័យ​២៤​ឆ្នាំ Romelu Lukaku  ដែល​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម Everton បាន​២៥​គ្រាប់​ក្នុង​រដូវ​កាល​នេះ អាច​នឹងត្រូវ​ចំណាយលុយ​ច្រើនជាង​គេង​ដល់​ទៅ ១០០​លាន​ផោន ប្រហែល​ជិត​១៣០​លាន​ដុល្លារ​។​



​សម្រាប់​នៅ​តំបន់​ការពារ​វិញ​អ្នកចាត់ការ​ដែលមានរ​ហ​ស្សនាម The Special One បានដាក់​គោលដៅ​លើ​អតីត​យុវជន​របស់ Man Utd កីឡាករ Michael Keane ដែល​ទៅ​ចូលរួម​ជាមួយ Burnley កាល​ឆ្នាំ​២០១៥ ហើយ​ខ្សែការពារ​សញ្ជាតិ​អង់គ្លេស​រូបនេះ​អាច​នឹង​មានតម្លៃ​ផ្ទេ​ប្រមាណ​៣០​លាន​ផោន ប្រហែល​ជាង​៣៨​លាន​ដុល្លារ​៕









Tag:
 បាល់ទាត់​
  Manchester United
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com