ជាតិ
សង្គមជាតិ
ឃាត់ខ្លួនមនុស្ស២នាក់ ពាក់ព័ន្ធនឹងការជួញដូរក្រលៀនទៅឥណ្ឌា រូបភាពពីហ្វេសប៊ុកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ
× ការិយាល័យប្រឆាំងការជួញដូរមនុស្ស បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរសរីរាង្គមនុស្ស(ក្រលៀន) ក្រោមរូបភាពនាំជនរងគ្រោះទៅវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌា។
ជនសង្ស័យ២នាក់នេះ មានប្រុសម្នាក់ និងស្រីម្នាក់ ត្រូវឃាត់ខ្លួននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។ នេះបើតាមអគ្គស្នងការនគរបាលជាតិ ដែលបញ្ជាក់បន្តថា ពេលឃាត់ខ្លួននគរបាលដកហូតបានលិខិតឆ្លងដែនចំនួន១២ក្បាល និងឯកសារពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។
យោងតាមការផ្សាយរបស់ AFP លោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា ជនសង្ស័យទាំងពីរ ជាប់ពាក់ព័ន្ធនឹងការជួញក្រលៀនយ៉ាងហោចណាស់១០ករណី។ បន្ថែមពីលើនេះ ជនសង្ស័យបានសារភាពថា អ្នកក្រលក់ក្រលៀនក្នុងតម្លៃប្រមាណ៥៨០០ដុល្លារអាមេរិក ហើយការលក់បន្តទៅឥណ្ឌា គឺមានរហូតដល់ទៅប្រមាណ៤០ ០០០ដុល្លារអាមេរិក៕
Tag:
ជួញដូរមនុស្ស
ក្រលៀន
© រក្សាសិទ្ធិដោយ thmeythmey.com