ពីនេះ ពីនោះ
រូបត្លុក
និស្សិតខ្លះ៖«ខ្ញុំចង់បានការងារល្អ ប្រាក់ខែច្រើន តែធ្វើការងារតិច»
× ភ្នំពេញ៖ ទស្សនផ្ទុយគ្នាតែងតែកើតមានឡើងរវាងអ្នកផ្តល់ការងារ និងអ្នកស្វែងរកការងារធ្វើ។ អ្នកស្វែងរកការងារចង់បានការងារដែលល្អ ទទួលបានប្រាក់ខែច្រើន តែធ្វើការតិចតួច។ រីឯ អ្នកផ្តល់ការងារវិញ ភាគច្រើន ពួកគេចង់ផ្តល់ប្រាក់ខែតិច តែឲ្យធ្វើការងារច្រើន។ តើមានដែរឬទេ ការងារទទួលបានប្រាក់ខែច្រើន ហើយធ្វើការងារតិចតួច? បើនិយាយជារួម វាមិនសូវជាមានករណីនេះច្រើនទេ។
ក្នុងករណីពិសេសសម្រាប់មនុស្សពូកែ, អ្នកពូកែ ឬបុគ្គលឆ្នើម អាចទទួលបានប្រាក់ខែច្រើន តែធ្វើការងារតិចតួចបំផុត។ ទាក់ទងនឹងបញ្ហានេះ យុវជនមួយចំនួននៅបន្តគិតខុសដោយចង់ធ្វើការងារតិចតួច តែចង់បានប្រាក់ខែច្រើនដោយចំណេះដឹងជំនាញខ្លួនឯងទៅខ្សោយនៅឡើយ។ ករណីចុងក្រោយនេះមិនអាចទៅរួចឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com