ព័ត៍មានសុខភាព
សុខភាព៖ ផលប៉ះពាល់ចំពោះសុខភាពនៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ ?
× ដោយយោងទៅតាម CDC បានឲ្យដឹងថា ការដែលមនុស្សយើងគេងមិនបានគ្រប់គ្រាន់ វាពិតជាដើមហេតុមួយនាំឲ្យកើតបញ្ហានៃសុខភាពច្រើនណាស់។ តើជឿឬអត់ដែលគេនិយាយថា ការគេងគឺជារឿងដ៏សំខាន់មួយសម្រាប់ជួយឲ្យមានសុខភាព និងអាចមានជីវិតច្រើនជាងការញ៉ាំអាហារ? សម្រាប់មនុស្សដែលអត់ឃ្លានរហូតដល់ស្លាប់មានរយៈពេល ១៤ថ្ងៃ ខណៈពេលដែលអាចស្លាប់ដោយសារការគេងមិនគ្រប់គ្រាន់តែ ១០ថ្ងៃប៉ុណ្ណោះ។
ចំពោះចំនួនពិតប្រាកដនៃការគេងវិញនោះគឺអាស្រ័យទៅតាមមនុស្សម្នាក់ៗ ហើយក៏អាចប្រែប្រួលទៅតាមអាយុផងដែរ។ សម្រាប់ក្មេងទើបចូលសាលារៀនអាចត្រូវការគេងប្រហែល ១០ម៉ោងក្នុងមួយថ្ងៃ យុវវ័យ ៩ម៉ោង និងមនុស្សធំប្រហែល ៧ ទៅ៨ម៉ោង។ តាមការស្រាវជ្រាវបានឲ្យដឹងថា មនុស្សធំមានប្រមាណ ៣០ភាគរយដែលគេងបាន ៦ម៉ោងចុះក្រោម និងសិស្សសាលាវិទ្យាល័យមាន ៣០ភាគរយដែលគេងបានត្រឹមតែ ៨ម៉ោងក្នុងមួយយប់។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកគេងមិនបានគ្រប់គ្រាន់ទេ អ្នកនឹងប្រឈមមុខខ្ពស់នឹងបញ្ហាសុខភាពដូចខាងក្រោមនេះ៖
១. ខួរក្បាលគ្មានពេលក្នុងការសាកថ្មដើម្បីធ្វើការសម្រាប់ថ្ងៃស្អែកទៀត
២. ប៉ះពាល់ដល់អារម្មណ៍ដូចជា ឆាប់ខឹង ឆេវឆាវ បាក់ទឹកចិត្ត មិនយកចិត្តទុកដាក់ និងធ្វើអ្វីៗដែលប៉ះពាល់ដល់សុខភាពបន្ថែម
៣. ប៉ះពាល់ដល់សុខភាពរាងកាយដូចជា ជំងឺបេះដូង លើសសម្ពាធឈាម បញ្ហាតម្រងនោម ដាច់សរសៃឈាមខួរក្បាល និងទឹកនោមផ្អែម
៤. ផលិតផលការងារនៅកន្លែងធ្វើការមានការថយចុះយ៉ាងខ្លាំង
៥. អតុល្យភាពអ័រម៉ូន ដែលអាចធ្វើឲ្យញ៉ាំកាន់តែច្រើន និងធាត់ជ្រុល៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com