ព័ត៍មានសុខភាព
សុខភាព៖ គ្មាន​ការរួម​ភេទ រាងកាយ​របស់​យើង​នឹង​ក្លាយជា​យ៉ាងណា​?
06, May 2019 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្នក​ខាន​រួមភេទ​យូរហើយ​មែន​ទេ​? ប្រសិនបើ​អ្នក​នៅ​លីវ ឬ​គ្មាន​ពេល​ក្នុងការ​រួមភេទ ហើយ​អ្នក​សង្កេតឃើញ​សញ្ញា​ផ្លាស់ប្តូរ​អារម្មណ៍ និង​រាងកាយ​ដូចខាងក្រោម​នេះ វា​ប្រហែលជា​ដល់ពេល​ដែល​អ្នក ត្រូវ​រួមភេទ​ហើយ​។



ខាងក្រោម​នេះ គឺជា​អ្វីដែល​អាច​នឹង​កើតឡើង ប្រសិនបើ​អ្នក​មិនបាន​រួមភេទ៖

•    អ្នក​អាច​នឹង​យល់សប្ត​ឈានដល់​ចំណុច ឬ​រឿង​លើ​គ្រែ​កំពូល​ញឹកញាប់​
•    រាងកាយ​នឹង​ចុះខ្សោយ ដោយសារ​ប្រព័ន្ធ​ភាពស៊ាំ​មិនសូវ​រឹងមាំ​
•    បញ្ហា​ស្ត្រេ​ស និង​ភាព​តានតឹង អាច​នឹង​កើនឡើង​ខ្ពស់ ដោយសារតែ​មិនអាច​បញ្ចេញ​អ័រម៉ូន​រីករាយ ក្នុងពេល​ឈានដល់​ចំណុចកំពូល​បាន​
•    អ្នក​អាច​នឹងមាន​អារម្មណ៍​បាក់​ទឹកចិត្ត ព្រោះ​គ្មាន​ដៃគូ​យល់ចិត្ត ឬ​ការ​រួមភេទ​ដែល​សុខ​ស្រួល​
•    ចំណង់​ផ្លូវភេទ​របស់​អ្នក អាច​នឹង​កើនឡើង​ខ្ពស់ ឬ​ផ្ទុយ​មកវិញ វា​នឹង​លែងមាន​តែម្តង​
•    ជញ្ជាំង​ទ្វារ​មាស​នឹង​ចុះខ្សោយ​កម្លាំង​
•    អ្នកនឹង​ប្រឈម​ទៅនឹង​ជំងឺ​រលាក​ផ្លូវ​ទឹកនោម​
•    អ្នក​ក៏​អាច​នឹង​ឡើង​ទម្ងន់​លើស​ធម្មតា​ផងដែរ​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com