ព័ត៍មានសុខភាព
សុខភាព៖ ចូរប្រយ័ត្ន! មើលវីដេអូសិចច្រើន ក៏មានផលប៉ះពាល់ដល់សុខភាពដែរ
× មិនខ្វល់ថាអ្នកជឿឬអត់ទេថា ដោយយោងទៅតាមសមាគមន៍ជំងឺចិត្តសាស្ត្រអាមេរិកបានឲ្យដឹងថា ការមើលវីដេអូសិចចំពោះមនុស្សស្រីមានការកើនឡើងរហូតដល់ ៣០ភាគរយ និងបុរសចាប់ពី ៥០ភាគរយឡើងទៅ។ ប៉ុន្តែបើសិនជារឿងនេះប្រែក្លាយទៅជាភាពញៀនវិញ អ្នកប្រហែលជាអាចមានបញ្ហាច្រើនដូចជា៖
បាក់ទឹកចិត្ត
ការសិក្សាមួយបានរកឃើញថា សម្រាប់អ្នកដែលធ្លាប់តែមានសកម្មភាពផ្លូវភេទតាមរយៈមើលវីដេអូសិច ឃើញថាមានអាការៈជំងឺបាក់ទឹកចិត្តខ្ពស់ជាងអ្នកដែលមិនមើលវីដេអូសិច។ ក្នុងករណីដែល ជំងឺបាក់ទឹកចិត្ត និងការញៀនមើលវីដេអូសិចមិនបានរកឃើញទេនោះ អ្នកជំងឺអាចនឹងមានបញ្ហាចំពោះសុខភាពកាន់តែខ្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។
មានបញ្ហាលើរឿងផ្ទាល់ខ្លួន
មុនពេល និងក្នុងពេលមើលវីដេអូសិច ការញៀនលើបញ្ហានេះទំនងជាធ្វើឲ្យមានអារម្មណ៍ចង់បានភាពស្រើបស្រាលខ្លាំង និងលឿន។ ជាអកុសល្យ ក្រោយពីមើលរឿងនេះរួច វាអាចនឹងធ្វើឲ្យពួកគេមានអារម្មណ៍អវិជ្ជមានទៅវិញដូចជា យល់ថាខ្លួនឯងមានកំហុស ឬមានភាពអាម៉ាសខ្លាំង។
មានបញ្ហាចំពោះទំនាក់ទំនងស្នេហា និងប៉ះពាល់ដល់ជីវិតផ្លូវភេទ
នៅពេលអ្នកមើលរឿងសិចច្រើនពេក ឬញឹកញាប់ពេក វាអាចធ្វើឲ្យអ្នកផ្តាច់ខ្លួនពីជីវិតទំនាក់ទំនងស្នេហាខាងផ្លូវភេទពិតប្រាកដជាមួយដៃគូបាន។ តាមការសិក្សាបានរកឃើញថា កាលណាបុរសប្រើពេលវេលានៅជាមួយវីដេអូសិចច្រើនពេក វានឹងធ្វើឲ្យជីវិតផ្លូវភេទរបស់គាត់មានការថយចុះ និងចៀសកាន់តែឆ្ងាយពីដៃគូរួមភេទខ្លួនទៀតផង។
តើពេលណាទើបគិតថាញៀននឹងវីដេអូសិច?
១. អ្នកមានអារម្មណ៍ថាមិនអាចបញ្ឈប់អារម្មណ៍ចង់មើលបាន
២. ខណៈពេលដែលអ្នកចាប់ផ្តើមមានភាពស្រើបស្រាល ក្រោយមកទៀតអ្នកបែរជាមានអារម្មណ៍បាក់ទឹកចិត្ត អាម៉ាសមុខ ឬសាងកំហុសអ្វីមួយ
៣. អ្នកព្យាយាម និងលាក់បាំង ឬបិទបាំងអាកប្បកិរិយា និងការប្រើប្រាស់វីដេអូសិច
៤. អ្នកយល់ថា ការមើលវីដេអូសិចគឺជាពេលវេលាដ៏មានតម្លៃបំផុតនៃភាពរ៉ូម៉ែនទិក
៥. វាចាប់ផ្តើមប៉ះពាល់ដល់ការងាររបស់អ្នក
៦. រំខានដល់ការលូតលាស់ខាងផ្លូវចិត្ត និងអារម្មណ៍
៧. ធ្វើឲ្យអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត ឯការ ឬមិនសូវស្រឡាញ់ខ្លួនឯង៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com