ជាតិ
លោកស្រី ភឿង ស​កុ​ណា​៖ ប្រាសាទ​ទាំងអស់​មិនមែន​របស់​អប្សរា​ទេ តែ​ជា​របស់​ប្រជាជន​ទាំងអស់គ្នា​
27, May 2017 , 8:19 pm        
រូបភាព
​សៀមរាប​៖ ក្នុង​សន្ទរកថា​ជា​លើកដំបូង​ក្នុងនាម​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី ភឿង ស​កុ​ណា មិន​ភ្លេច​ពី​ការ​ថ្លែង​សារ​ក្នុងន័យ​លើក​តម្លៃ​បេតិកភណ្ឌ​ឡើយ​។ លោកស្រី បាន​អំពាវនាវ​ឲ្យ​មានការ​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​នានា​ដែល​បុព្វបុរស​ខ្មែរ​បន្សល់ទុក​ឲ្យ ចៀសវាង​ពី​ការបំផ្លិចបំផ្លាញ​។ ក្នុងន័យ​ដូចគ្នានេះ លោកស្រី ស​កុ​ណា ក៏បាន​បញ្ជាក់ដែរថា ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ មិនមែនជា​កម្មសិទ្ធិ ឬ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ឡើយ តែ​ជា​របស់​ប្រជាជន ឬ​ប្រជាជាតិ​ទាំងអស់ ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម​ថែរក្សា​ជា​ចាំបាច់​។​



​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​អណ្តែត​ទឹក នៅ​ព្រឹក​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០១៧ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងថា ការអប់រំ ប្រៀនប្រដៅ​ពី​ការសម្អាត​បរិស្ថាន មាន​ទាំង​ចា​រលើ​សិលា​ចា​រឹត​ផង​។ ការថែរក្សា​បរិស្ថាន មិនមែនជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​អប្សរា​ទេ តែ​ជាការ​ទទួលខុសត្រូវរ​បស់​ពលរដ្ឋ​គ្រប់រូប​។ អាជ្ញាធរ​អប្សរា​គ្រាន់​តែមាន​ភារៈកិច្ច​មួយ​ផ្នែក ដើម្បី​ថែរក្សា និង​អភិរក្ស​ប្រាសាទ តែបើ​គ្មាន​កម្លាំង​ប្រជាជន​ចូលរួម​នោះទេ ក៏​ការងារ​នេះ​មិនអាច​ធ្វើទៅ​បានល្អ​ដែរ​៕

​សូម​ស្តាប់​ប្រសាសន៍​របស់លោក​ស្រី ភឿង ស​កុ​ណា​





© រក្សាសិទ្ធិដោយ thmeythmey.com