ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រចក និង​សក់​របស់​អ្នកស្តើង ហើយ​ឧស្សាហ៍​ជ្រុះ​? អាហារ​ទាំង ១០ ដែល​អ្នក​គួរ​ញ៉ាំ​
08, Jun 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចូរ​ថែរក្សា​សម្រស់​របស់​អ្នក តាមរយៈ​ការទទួល​ទាន និង​ថែរក្សា​សុខភាព​ខាងក្នុង​រាងកាយ​របស់​អ្នក​វិញ​ម្តង ពីព្រោះ ការប្រើប្រាស់​ផលិតផល ឬ​គ្រឿងសម្អាង​នានា​នៅ​ខាងក្រៅ មិនអាច​ជួយ​អ្នក​បាន​ទាំងស្រុង​នោះទេ​។​



​ជាក់ស្តែង​ចំពោះ​អ្នក​ដែលមាន​បញ្ហា​ជ្រុះ​សក់ ឬ​ក្រចក​មាន​បញ្ហា អ្នក​គួរតែ​ព្យាយាម​ញ៉ាំ​ចំណីអាហារ ដែល​ទៅ​ប៉ូវ ឬ​ព្យាបាល​សក់ និង​ក្រចក​របស់​អ្នក ប្រសើរ​ជាង​ការប្រើប្រាស់ ផលិតផល​គ្រឿងសម្អាង​នានា​។​

​បើ​យើង​និយាយ​អំពី​ស្បែក សក់ និង​ក្រចក អ្នក​គួរ​នឹកគិត​ដល់​របប​អាហារ ក៏ដូចជា​សារធាតុចិញ្ចឹម និង​វីតាមីន ដែល​វា​ត្រូវការ​រាល់ថ្ងៃ​។ សក់ និង​ក្រចក ត្រូវបាន​បង្កើតឡើង​ដោយសារ​ធាតុ keratin ដូច្នេះ របប​អាហារ​ដែល​សំបូរ​សារធាតុ​មួយ​នេះ ពិតជា​អាចជួយ​អ្នក​បាន​ច្រើន​។​

​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​

•    ម្សៅ​ស្រូវ​សាឡី​
•    សាច់​ក្រហម​
•    ផ្លែ​ប្ល៊ូ​បឺ​រី​
•    គ្រាប់​អាល់​ម៉ុ​ន​
•    ស្រា​បៀរ (​ក្នុង​កម្រិត​ទាប​)
•    អយ​ស្ទ័​រ​
•    ទឹកដោះគោ​
•    ស៊ុត​
•    ត្រី​សាល​ម៉ុ​ន​
•    គ្រាប់​ធញ្ញជាតិ ឬ​គ្រាប់​ផ្លែឈើ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com