សិល្បៈអន្តរជាតិ
អន្តរជាតិ
បុរស​ម្នាក់​តែង​ជា​លោក ដូ​ណា​ល់ ត្រាំ ចូល​ប្រជែង​ក្នុង America’s Got Talent
31, May 2017 , 9:31 am        
រូបភាព
ដោយ: ថ្មីៗ
​លោក Bruno Mars ដែល​ដាក់​រហស្សនាម​ខ្លួន​ថា The Singing Trump បាន​ចូលរួម​ប្រកួតប្រជែង​សមត្ថភាព​ក្នុង​កម្មវិធី America’s Got Talent ឆ្នាំ​២០១៧ ដែល​ត្រូវបាន​ចាក់ផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែឧសភា​។​



​គ្រាន់តែ​ឃើញ​វត្តមាន​ភ្លាម អ្នក​ដែល​បាន​ចូល​ទស្សនា​ផ្ទាល់ សម្តែង​ការមិន​ពេញចិត្ត​នោះឡើយ ហើយ Mel B ដែលជា​សមាជិក​គណៈកម្មកា​រ​ម្នាក់ បាន​ចុច​ប៊ូ​តុង​ពណ៌​ក្រហម​ភ្លាមៗ​។ The Singing Trump បាន​និយាយ និង​បញ្ចេញ​កាយវិការ​ដូច​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បេះបិទ​។

​នៅពេល​ច្រៀង លោក​បានធ្វើ​ឲ្យ​មានការ​ទាក់ទាញ​យ៉ាងខ្លាំង រហូតដល់​លោក Howie Mendel លោក Simon Cowell និង Heidi Klum ឆ្លើយថា «Yes » ដើម្បី​ឲ្យ​គាត់​ឈានទៅ​កាន់​វគ្គ​បន្ត​។​





Tag:
 America’s Got Talent
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com