ជាតិ
សុវត្តិភាព ចរាចរណ៍
១២៩​នាក់​ស្លាប់ និង​ជាង​៤០០​នាក់​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែឧសភា​
01, Jun 2017 , 11:41 am         1936
រូបភាព
​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខែឧសភា ឆ្នាំ​បានកើត​ឡើង​សរុប​ចំនួន ២៧២​លើក នៅ​ទូទាំងប្រទេស​។ នេះ​បើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលចុះផ្សាយក្នុងគេហទំព័រអគ្គស្នងការ​នគរបាលជាតិ​។ របាយការណ៍​ដដែល បញ្ជាក់ថា​មាន​មនុស្ស​ចំនួន​១២៩​នាក់​បាន​ស្លាប់ និង​ចំនួន ៤៣៥​នាក់​របួសធ្ងន់ និង​ស្រាល  ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ក្នុង​ខែឧសភា​នេះ។


គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាជំងឺលាក់មុខដ៏សាហាវមួយ ដែល​ឆក់​យក​ជីវិតពល​រដ្ឋ​កម្ពុជា​រៀងរាល់​ថ្ងៃ។ មូលហេតុ​ចម្បងនៃគ្រោះថ្នាក់​ចរាចណ៍ បណ្តាល​មកពី​ការ​បើក​បរ​លើសល្បឿន​កំណត់ បើក​បរ​ក្រោម​ឥទ្ធិពលគ្រឿងស្រវឹង មិនគោរពអាទិភាព និងស្ថានភាពផ្លូវមិនល្អ​ជាដើម​៕





© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...1617next