ជាតិ
សុវត្តិភាព ចរាចរណ៍
១២៩នាក់ស្លាប់ និងជាង៤០០នាក់របួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងខែឧសភា
× គ្រោះថ្នាក់ចរាចរណ៍ ក្នុងខែឧសភា ឆ្នាំបានកើតឡើងសរុបចំនួន ២៧២លើក នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលចុះផ្សាយក្នុងគេហទំព័រអគ្គស្នងការនគរបាលជាតិ។ របាយការណ៍ដដែល បញ្ជាក់ថាមានមនុស្សចំនួន១២៩នាក់បានស្លាប់ និងចំនួន ៤៣៥នាក់របួសធ្ងន់ និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងក្នុងខែឧសភានេះ។
គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាជំងឺលាក់មុខដ៏សាហាវមួយ ដែលឆក់យកជីវិតពលរដ្ឋកម្ពុជារៀងរាល់ថ្ងៃ។ មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចណ៍ បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនគោរពអាទិភាព និងស្ថានភាពផ្លូវមិនល្អជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com