ពីនេះ ពីនោះ
រូបត្លុក
ចិញ្ចើមផ្លូវត្រូវបានគេ«រំលោភ»ហើយ«រំលោភ»ទៀត
× ភ្នំពេញ៖ នៅក្នុងប្រទេសមួយចំនួន អាជីវករ គ្មានសិទ្ធិយកចិញ្ចើមផ្លូវសាធារណៈដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួនឡើយ។ ចិញ្ចើមផ្លូវ គឺជាទីកន្លែងសាធារណៈសម្រាប់អ្នកថ្មើជើង។ នៅកម្ពុជា អ្នកថ្មើជើង បើចង់ដើរកម្សាន្ត មិនអាចដើរលើចិញ្ចើមផ្លូវបានឡើយ ព្រោះ ចិញ្ចើមផ្លូវត្រូវបានប្រើប្រាស់ដោយអ្នកជំនួញមួយចំនួន។ សាលារាជធានីភ្នំពេញ សាកល្បងចង់ដោះស្រាយរឿងនេះ ជាច្រើនដង ច្រើនសាដែរ។ តែក៏ស្ងាត់ទៅវិញ។ រឿងនេះ ប្រហែលជាសាលារាជធានីភ្នំពេញ មិនហ៊ានប្រឈមជាមួយអាជីវករដែលយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ឬមួយក៏សាលាក្រុងទុកឲ្យអាជីករយល់ពីច្បាប់ដោយខ្លួនឯង? នេះជាសំណួរដែលមិនទាន់មានចម្លើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com