ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ អាច​បរិច្ចាគ​ឈាម​បានទេ​?
09, Jun 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​លើស​សម្ពាធ​ឈាម ត្រូវបាន​គេ​ឲ្យ​និយមន័យ​ថា ជា​សម្ពាធ​ដែល​ឈាម​ច្របាច់​ចេញពី​បេះដូង​ប៉ះទង្គិច​នឹង​សរសៃឈាម មាន​កម្លាំង​ខ្ពស់ជាង​ធម្មតា​។ ខាងក្រោម​នេះ​គឺជា​លេខ​សម្ពាធ​ឈាម ដែល​យើង​គ្រប់គ្នា​ត្រូវតែ​ដឹង​៖



    ១២០/៨០ សម្ពាធ​ឈាម​ធម្មតា​
    ១៣៩/៨៩ ត្រៀម​លើស​សម្ពាធ​ឈាម​
    ១៤០/៩០ លើស​សម្ពាធ​ឈាម​

​មនុស្ស​ម្នាក់​ដែលមាន​ជំងឺ​លើស​សម្ពាធ​ឈាម​អាច​បរិច្ចាគ​ឈាម​បាន កាលណា​សម្ពាធ​ឈាម​របស់​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​ធម្មតា​ខណៈពេល​បរិច្ចាគ​។ សម្ពាធ​ឈាម​ដែល​អាច​ទទួលយកបាន​សម្រាប់​ការបរិច្ចាគ​ឈាម​គឺ​ក្រោម ១៨០/១០០​។ ទោះបីជា អ្នកបរិច្ចាគឈាម​ញ៉ាំ​ថ្នាំ​ទៀងទាត់​ក៏ដោយ ក៏​គាត់​ត្រូវតែ​យល់ថា ការប្រើ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​មិនមែន​មិនអាច​បរិច្ចាគ​ឈាម​បានឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ សម្រាប់​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​ដែល​មិនអាច​បរិច្ចាគ​ឈាម​បាន លុះត្រាតែ​ពួកគាត់​មាន​ជំងឺ​ណាមួយ​ដែល​ទាក់ទង​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម និង​មិនបាន​ព្យាបាល​ជំងឺ​របស់ខ្លួន​ទៀងទាត់ និង​ត្រឹមត្រូវ​។​

​រឿង​ដែល​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវតែ​យកចិត្តទុកដាក់​មុនពេល​បរិច្ចាគ​ឈាម​៖

    ចូរ​ប្រាកដថា អ្នក​បាន​គេង​គ្រប់គ្រាន់​
    ញ៉ាំ​អាហារ​ផ្តល់​សុខភាព​
    ញ៉ាំ​ទឹក​ឲ្យ​គ្រប់គ្រាន់​

​រឿង​ដែល​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវតែ​យកចិត្តទុកដាក់​ក្រោយពេល​បរិច្ចាគ​ឈាម​៖

    ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ទាំង​មុន និង​ក្រោយពេល​បរិច្ចាគ​ឈាម​
    ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក​
    មិនត្រូវ​លើក​របស់​ធ្ងន់ៗ ឬ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ទេ​
    បើសិន​ជាមាន​អារម្មណ៍​ថា​ខ្សោយ គ្រាន់តែ​គេង​មួយស្របក​ចាំ​មាន​អារម្មណ៍ល្អ​វិញ​គឺ​បាន​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com