ជាតិ
៥ខែ ចំណូលលក់បណ្ណទស្សនារមណីយដ្ឋានអង្គរបានជិត៤៦លានដុល្លារ
× សៀមរាប៖ រយៈពេល៥ខែដើមឆ្នាំ២០១៧ ការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៤៥,៩១៣,៦០២ ដុល្លារ ដែលចំនួននេះគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នគ្រប់គ្រងលក់ប័ណ្ណបញ្ជាក់ថា មានការកើនឡើងចំនួន ៦៤,១៣% ធៀបនឹងឆ្នាំ២០១៦។
របាយការណ៍របស់គ្រឹះស្ថានអង្គរបានបង្ហាញថា ភ្ញៀវទេសចរដែលចូលទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្កររយៈពេល៥ខែដើមឆ្នាំនេះ មានចំនួន ១,០៩២,៣៧៧នាក់ ដែលចំនួននេះដែរ គឺមានការកើនឡើង ១២,៣០% នៅឆ្នាំ២០១៦។
របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា គ្រឹះស្ថានអង្គរក៏បានបញ្ជាក់ពីតួលេខប្រចាំខែឧសភាផងដែរ។ ក្នុងខែឧសភា ភ្ញៀវទេសចរចំនួន ១៤៧,០១១នាក់ ដែលចូលទិញប័ណ្ណទស្សនាអង្គរ ហើយគិតពីចំណូលស្មើនឹង ៦,៦៦១,០១២ដុល្លារ គិតជាភាគរយកើនឡើង ៩១,៧៥% បើធៀបនឹងឆ្នាំ២០១៦៕
© រក្សាសិទ្ធិដោយ thmeythmey.com