ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រូបមន្តក្នុងការរក្សាក្រពះអ្នកឲ្យមានសុខភាពល្អ
× ប្រសិនជាក្រពះអ្នកមិនសូវល្អ អ្នកអាចអនុវត្តតាមរូបមន្តខាងក្រោមនេះបាន។ ក្រោយពេលដែលអ្នកធ្វើតាម នោះអ្នកនឹងអាចទទួលបានក្រពះដែលមានសុខភាពល្អមួយជាមិនខាន។
តើមានវិធីអ្វីខ្លះទៅ?
- អ្នកមិនគួរ ញ៉ាំទឹកដោះគោដោយមិនទាន់ពិសារអាហារពេលព្រឹកទេ។ អ្នកអាចប្តូរមកញ៉ាំទឹកដោះគោក្រោយពេលបរិភោគអាហារពេលព្រឹកចំនួនពីមួយទៅពីរម៉ោង។
- នៅមុនពេលដែលអ្នកចង់ញ៉ាំទឹកដោះគោ អ្នកអាចពិសារនំប៉ាវអត់ស្នូលបាន នោះវានឹងជួយការពារក្រពះអ្នកឲ្យមានសុខភាពល្អ។
- អ្នកក៏អាចបរិភោគបាយ នំបុ័ង នំ ឬអាហារផ្សេងៗ ដើម្បីទប់មិនឲ្យទឹកដោះគោនោះធ្វើទុកក្រពះអ្នក។
- នៅពេលដែលក្រពះអ្នកមិនល្អ អ្នកគួរតែញ៉ាំតិច ប៉ុន្តែច្រើនដង។
- អ្នកក៏អាចបរិភោគពុទ្ធ្រាក្រហម តៅហ៊ូ ស្ពៃបូកគោ និងការ៉ុត ព្រោះវាសុទ្ធតែជាអាហារដែលប៉ូវក្រពះអ្នកទាំងអស់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com