ជាតិ
ពីនេះ ពីនោះ
ហេតុអ្វី​បានជា «K» មានន័យថា «​ពាន់​»?
09, Jun 2018 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​វីដេអូ​ក្នុង​ហ្វេ​ស​ប៊ុ​កមាន​អ្នកមើល (View) ប៉ុន្មាន K? គេ​ដឹង​ភ្លាម K តំណាង​ឲ្យ​ខ្នាត «​ពាន់​»​។ តើ K មាន​ប្រភព​មកពីណា​?



«K» ជា​បុព្វបទ​នៅក្នុង​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ (SI Prefix) ដែល​មានន័យថា «​ពាន់​»​។ «K» ជា អក្សរ កាត់​ដែល​អ្នកវិទ្យាសាស្ត្រ​បារាំង​កំណត់​ក្នុង​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ (International System of Units) ដែល​ចេញពី​ពាក្យ «Kilo»​។​

​តាម​ឯកសារ​នានា «Kilo» បានប្រែក្លាយ​ពី​ភាសា​ក្រិ​ក​បុរាណ χίλιοι ( Khilioi ឬ chilioi ) ដែល​មានន័យថា «​ពាន់​»​។ ៩K មានន័យថា ៩​ពាន់ ១០K មានន័យថា ១០​ពាន់ ឬ​១​ម៉ឺន​៕



© រក្សាសិទ្ធិដោយ thmeythmey.com