រថយន្ត
អន្តរជាតិ
DS7 Crossback ដែល​លោក ម៉ា​ក្រុង ជិះ មិនទាន់មាន​លក់​នៅ​ទីផ្សារ​ឡើយ​
12, Jun 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
​នា​ពិធី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ជិះ​រថយន្ត Renault Espace ទៅកាន់​វិមាន Champs-Elysées បន្ទាប់មក​លោក​បាន​ជិះ​ក្នុង​ក្បួន​រថយន្តយោធា ACMAT មុនពេល​ឡើង​ទៅលើ​រថយន្ត​បើក​ដំបូល​ដ៏​ប្រណីត​គឺ​រថយន្ត Citroën DS7 Crossback ដែលជា​រថយន្ត​ផ្លូវការ​របស់លោក​។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន LCI លោក​ម៉ា​ក្រុង ទទួលបាន​រថយន្ត​នេះ​ផ្តាច់មុខ ពោលគឺ​មុនពេល​ដែល​វា​បង្ហាញ​វត្តមាន​នៅលើ​ទីផ្សារ​នៅ​ខែមករា ឆ្នាំ​២០១៨ ។​



DS7 Crossback ជា​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន Citroen ដែល​ផលិត​នៅ​រោងចក្រ Mulhouse ក្នុង​តំបន់ Haut-Rhin​។ វា​ត្រូវបាន​ផលិតឡើង​ជាពិសេស​សម្រាប់​លំដាប់ថ្នាក់​ប្រធានាធិបតី និង​មាន​បច្ចេកទេស​សុវត្ថិភាព​ទៅតាម​និយាម​អន្តរជាតិ​ផងដែរ​។ និមិត្តសញ្ញា DS ជាប់​ជាមួយ​ពណ៌​ខៀវ ស និង​ក្រហម​។​



​យោងតាម​ការផ្សាយ​រប​ស់ L’Express លោក ម៉ា​ក្រុង មិនមែនជា​ប្រធានាធិបតី​ទីមួយ​នោះឡើយ​ដែល​បានជ្រើសរើស​យក​រថយន្ត Citroën​។ កន្លងមក ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ទី​៥​បារាំង​ដូចជា លោក Charles de Gaulle លោក Georges Pompidou និង​លោក Jacques Chirac ជាដើម​សុទ្ធតែ​បានជ្រើសរើស​យក​ម៉ាក​ក្នុងស្រុក​មួយ​នេះ សម្រាប់​ជិះ​ក្នុង​មួយ​តំណែង​របស់ខ្លួន​។​



​ប្រធានាធិបតី​ដែល​ទើប​ផុត​អណ​ត្តិ លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ក៏បាន​ជ្រើស​រើសយករ​ថយ​ន្ត Citroen DS ផងដែរ​កាលពី​ឆ្នាំ​២០១២ ហើយ​លោក​បាន​ចាក​ពី Elysee ជាមួយនឹង​រថយន្ត DS5 Hybrid 4 បន្ទាប់ពី​ពិធី​ផ្ទេរតំណែង​រួច​៕





Tag:
 អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
© រក្សាសិទ្ធិដោយ thmeythmey.com