ជាតិ
មុនអស់តំណែង លោក ញឹក ប៊ុនឆៃ ទូរសព្ទច្រឡំលេខទៅលោក អេង ឆៃអ៊ាង
× លោក ញឹក ប៊ុនឆៃ ត្រូវបានព្រះមហាក្សត្របញ្ចប់តំណែងពីទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៥ ខែមិថុនា។ គ្មានការបញ្ជាក់ហេតុផលផ្លូវការណាមួយឡើយ ប៉ុន្តែមានការលើកឡើងនានាថា ប្រធានគណបក្សខ្មែររួបរួមជាតិរូបនេះ មានបំណងចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។
ក្នុងបទសម្ភាសផ្តាច់មុខមួយជាមួយវិទ្យុ VOA លោក ញឹក ប៊ុនឆៃ បានបដិសេធ តែលោកទទួលស្គាល់ការភាន់ច្រលំរបស់ខ្លួននៅមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដោយបានទូរសព្ទច្រលំទៅកាន់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយលោកគិតថា ខ្លួនកំពុងនិយាយជាមួយ លោក អ៊ី គឹមអៀង ប្រធានប្រតិបត្តិគណបក្សខ្មែររួបរួមជាតិ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សូមទស្សនាបទសម្ភាសទាំងស្រុងរបស់វិទ្យុ VOA ជាមួយលោក ញឹក ប៊ុនឆៃ៖
© រក្សាសិទ្ធិដោយ thmeythmey.com