ជាតិ
ពិធី​ស្រាយ​បួស​ខ្មែរឥស្លាម​៖ រដ្ឋាភិបាល​រៀបចំ​ថ្ងៃ​១៥ បក្ស​សង្គ្រោះ​ជាតិ​យក​ថ្ងៃទី​២០ មិថុនា​
14, Jun 2017 , 8:39 am        
រូបភាព
«កម្មវិធីពិសារអាហារស្រាយបួសឆ្នាំ២០១៤ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា»។
«កម្មវិធីពិសារអាហារស្រាយបួសឆ្នាំ២០១៤ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា»។
​នៅ​ឆ្នាំ​២០១៧​នេះ គឺជា​ឆ្នាំ​ទី​៤​ហើយ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​រៀបចំ​ពិធី​អាហារ​ស្រាយ​បួស​ជាមួយ​សាសនិក​ខ្មែរឥស្លាម នៅក្នុង​ខែ​បុណ្យ​រ៉​ម៉ា​ឌន​។ ក្រោយ​កិច្ចប្រជុំ គណកម្មាធិការ​រៀបចំ​អាហារ​ស្រាយ​បួស បានកំណត់​យក​ថ្ងៃទី​១៥ មិថុនា ជា​ថ្ងៃ​កម្មវិធី​។ ក្រៅពីនេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ប្រកាស​ពី​ការរៀបចំ​កម្មវិធី​នេះដែរ​។ បក្ស​សង្គ្រោះ​ជាតិ កំណត់​យក​ថ្ងៃទី​២០ មិថុនា ជា​ថ្ងៃ​ជួបជុំ​ខ្មែរ​ស្លាម​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​



​តាម​កិច្ចប្រជុំ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​របស់​គណកម្មាធិកា​រ​រៀបចំ​អាហារ​ស្រាយ​បួស​របស់​រាជរដ្ឋាភិបាល​កម្ពុជា អ្នកចូលរួម​ក្នុង​ពិធី​ឆ្នាំ​ទី​៤​នេះ គឺមាន​អ្នកចូលរួម​ចំនួន ៤៥០០​នាក់ ដែល​ក្នុងនោះ​មាន​មន្ត្រីរាជការ មន្ត្រី​ទូត ប្រធាន​អង្គការ ក្រុមហ៊ុន និង​សាសនិក​ខ្មែរឥស្លាម​ទូទៅ​ប្រទេស​ចូលរួម​។ កម្មវិធី​នេះ នឹង​រៀបចំឡើង​នៅ​សាស​សន្និសីទ​កោះ​ពេជ្រ នៅ​រសៀល​ថ្ងៃទី​១៥ មិថុនា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក យ៉ូ​ប អាស់​អា​រី ដែលជា​ក្រុមការងារ​រៀបចំ​ពិធី​។​

​ដោយឡែក គណបក្ស​សង្គ្រោះ​ជាតិ​វិញ ប្រធាន​ចលនា​ខ្មែរឥស្លាម​លោក អ៊ី​សា ឧស្មាន បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ការជួបជុំ​ពិសា​អាហារ​ស្រាយ​បួស​រួម គឺ​ធ្វើ​នៅ​ថ្ងៃទី​២០ មិថុនា​។ តាម​លោក ឧស្មាន ពិធី​នេះ​ក្រៅពី​ឯកឧត្តម កឹម សុខា ដែលជា​ប្រធាន គឺមាន​ការចូលរួម​ពី​សំណាក់​លោក សម រង្ស៊ី ដែលជា​អតីត​ប្រធាន​គណបក្ស តាមរយៈ​វីដេអូ​ខន់​ហ្វើ​រ៉ិ​ន (Skype) ផងដែរ​។ យ៉ាងណា ការរៀបចំ​នេះ​មិនទាន់​កំណត់​ចំនួន​មនុស្ស និង​ទីតាំង​ជាក់ លាក់​នៅឡើយ​៕


Tag:
 រ៉​ម៉ា​ឌន​
  ខ្មែរឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com