ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឡុង កុសល​៖ សំណង់​ខុសច្បាប់​ដែល​កើត​ក្នុង​ឧទ្យាន​អង្គរ ច្រើនតែ​អ្នក​ចំណូល​ថ្មី​
14, Jun 2017 , 2:18 pm        
រូបភាព
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​ចុះ​ចែកលិខិត​ជូនដំណឹង​ទៅកាន់​ម្ចាស់​សំណង់​ខុសច្បាប់​ជាង​៥០០​កន្លែង ដែល​បាន​សង់​ក្នុង​តំបន់​អង្គរ​អំឡុង​មុនពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤​នេះ​។ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា នឹង​សហការ​ជាមួយ​កម្លាំងចម្រុះ ដើម្បី​រុះរើ​សំណង់​ខុសច្បាប់​ទាំងនោះ ប្រសិន​ណា​ម្ចាស់​សំណង់​មិន​ព្រម​រើ​ដោយ​ខ្លួនឯង​។ ជាងនេះទៅទៀត អាជ្ញាធរ​ជាតិ​អប្សរា​បាន​រកឃើញថា សំណង់​ដែល​សង់​គ្មាន​ច្បាប់ និង​រំលោភ​ក្នុង​តំបន់ហាមឃាត់ ច្រើន​ជា​កម្មសិទ្ធិ​របស់​អ្នក​ចំណូល​ថ្មី ដែល​អ្នកខ្លះ​នៅ​ភ្នំពេញ​ជាដើម ចំណែក​អ្នកស្រុក​អង្គរ​គឺមាន​តិចតួច​តែប៉ុណ្ណោះ​។​



​ចង់ដឹងថា តើ​អាជ្ញាធរ​ជាតិ​អប្សរា​នឹងមាន​វិធានការ​អ្វី​ជា​បន្តទៀត ចំពោះ​សំណង់​ខុសច្បាប់​ទាំងអស់ ហើយ​ថា​តើ ការទប់ស្កាត់​នឹងធ្វើ​ដោយ​របៀប​ណា​នោះ សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ដូចតទៅ​















Tag:
 ឡុង កុសល​
  សំណង់​ខុសច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com