ជាតិ
តុលា​ការផ្អាក​ជម្រះក្តី​លោក អ៊ំ សំអាន ដោយសារ​អវត្តមាន​មេធាវី​
16, Jun 2017 , 9:35 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ មិថុនា​នេះ តុលាការ​កំពូល បានសម្រេច​ផ្អាក​ដំណើរការ​ជំនុំជម្រះ​រឿងក្តី​លោក អ៊ំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​អវត្តមាន​មេធាវី​ចុងចោទ​។​



​មុន​បញ្ចប់​សវនាការ តុលាការ​ក៏បាន​ប្រកាស​ទុក​រយៈពេល​៣​ខែ សម្រាប់​លោក អ៊ំ សំអាន ស្វែងរក​មេធាវី​ការពារ​ក្តី​ខ្លួន​។ ប៉ុន្តែ​បើ​ក្នុងករណី​មិនអាច​រក​មេធាវី​ការពារ​ក្តី​បានទេ នោះ​តុលាការ​នឹង​ចាត់តាំង​មេធាវី ពី​គណៈមេធាវី សម្រាប់​លោក អ៊ំ សំអាន តែម្ដង​។​

​លោក អ៊ុំ សំអាន ជាប់ចោទ​ចំនួន​ពីរ​បទល្មើស គឺ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង បទ​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៥ និង ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ និង ព្រះរាជាណាចក្រ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ ។ តុលាការ​សម្រេច​ផ្តន្ទាទោស​លោក អ៊ុំ សំអាន ដាក់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ និង​ពិន័យ​៤​លាន​រៀល ៕


Tag:
 អ៊ំ សំអាន​
 ​ តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com