ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល​ត្រៀម​ចំណាយ​ថវិកា​ជាង​៧​លាន​ដុល្លារ សម្រាប់​ឧបត្ថម្ភមន្ត្រីរាជការ នៅក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​
16, Jun 2017 , 12:39 pm         47691
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល ត្រៀម​ចំណាយ​ថវិកា​៣០,០០០ លាន​រៀល ស្មើនឹង​ជាង​៧​លាន​ដុល្លារ​​ សម្រាប់​ឧបត្ថម្ភ​ឲ្យ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ នៅក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។ រដ្ឋាភិបាល​សម្រេច​បែប​នេះ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​១៦ មិថុនា នេះ​។

 
 
​បើតាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​នៅក្នុង​ពិធីបុណ្យ​ភ្ជំបិណ្ឌ​ខាងមុខ មន្ត្រីរាជការ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ស្មើនឹង​ទឹកប្រាក់​ឧបត្ថម្ភ​ពេល​ចូលឆ្នាំ​ដែរ (​ចំណាយ​សរុប​ប្រហែល ៣០ ០០០ លាន​រៀល )  »​។​
 
 
​បើតាម​ទំហំ​ទឹកប្រាក់​ដែល​រដ្ឋាភិបាល ត្រៀម​ឧបត្ថម​ដល់​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ថ្ងៃបុណ្យ​ភ្ជុំ​បិ​ណ្ឌ​ខាងមុខនេះ គឺជា​ចំនួន​ទឹកប្រាក់​ប្រហាក់ប្រហែល និង​ការចំណាយ​ប្រាក់​ឧបត្ថម កាលពី​អំឡុង​បុណ្យចូលឆ្នាំ​ផងដែរ ដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ជាង​៧​លាន​ដុល្លារ​។ ដោយ​កាលនោះ​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ម្នាក់ៗ ​ទទួលបាន​ប្រាក់​ឧបត្ថម​ចំនួន ៥​ម៉ឺន​រៀល ។ នេះ​បើតាម​ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន ដែល​បាន​ថ្លែង​ឲ្យ​ដឹង​កន្លងមក​៕
 
Tag:
 ​រដ្ឋាភិបាល​
  ខៀវ កាញារីទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next