ជាតិ
នយោបាយជាតិ
រដ្ឋាភិបាលត្រៀមចំណាយថវិកាជាង៧លានដុល្លារ សម្រាប់ឧបត្ថម្ភមន្ត្រីរាជការ នៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ
× ភ្នំពេញ៖ រដ្ឋាភិបាល ត្រៀមចំណាយថវិកា៣០,០០០ លានរៀល ស្មើនឹងជាង៧លានដុល្លារ សម្រាប់ឧបត្ថម្ភឲ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ រដ្ឋាភិបាលសម្រេចបែបនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ មិថុនា នេះ។
បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរលើហ្វេសប៊ុកខ្លួនយ៉ាងដូច្នេះថា៖«នៅក្នុងពិធីបុណ្យភ្ជំបិណ្ឌខាងមុខ មន្ត្រីរាជការនឹងទទួលបានប្រាក់ឧបត្ថម្ភស្មើនឹងទឹកប្រាក់ឧបត្ថម្ភពេលចូលឆ្នាំដែរ (ចំណាយសរុបប្រហែល ៣០ ០០០ លានរៀល ) »។
បើតាមទំហំទឹកប្រាក់ដែលរដ្ឋាភិបាល ត្រៀមឧបត្ថមដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនៅថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ គឺជាចំនួនទឹកប្រាក់ប្រហាក់ប្រហែល និងការចំណាយប្រាក់ឧបត្ថម កាលពីអំឡុងបុណ្យចូលឆ្នាំផងដែរ ដែលរដ្ឋាភិបាលបានបញ្ចេញថវិកាជាង៧លានដុល្លារ។ ដោយកាលនោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធម្នាក់ៗ ទទួលបានប្រាក់ឧបត្ថមចំនួន ៥ម៉ឺនរៀល ។ នេះបើតាមប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ដែលបានថ្លែងឲ្យដឹងកន្លងមក៕
Tag:
រដ្ឋាភិបាល
ខៀវ កាញារីទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com