ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
អត្តពលិកជាង៥ពាន់នាក់ចូលរួមរត់ប្រណាំងអបអរបុណ្យចម្រើនព្រះជន្មសម្តេចយាយនៅព្រឹកនេះ
18, Jun 2017 ,
4:51 am
រូបភាព
×
ដោយ:
អត្តពលិកជាង៥ពាន់នាក់មកពី៣៣ប្រទេសចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិភ្នំពេញ ដើម្បីអបអរបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រិយ៍វររាជ្យមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅមុខព្រះបរមរាជវាំងនាព្រឹកថ្ងៃទី១៨ ខែមិថុនា នេះ។ ម្យ៉ាងវិញទៀត ទិវារត់ប្រណាំងនេះរៀបចំឡើងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងប្រែក្លាយទីភ្នំពេញជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅកម្ពុជា។ អត្តពលិកចូលរួមឆ្នាំនេះ មានការកើនឡើងប្រមាណជា២០ភាគរយបើធៀបទៅនឹងឆ្នាំមុន ហើយវាដូចទៅនឹងការរំពឹងទុករបស់ថ្នាក់ដឹកនាំកីឡាកម្ពុជា។
អត្តពលិកជាតិ និងអន្តរជាតិចំនួន៥,៣៥២នាក់បានចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិភ្នំពេញ ដើម្បីអបអរបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ និងដើម្បីស្វែងស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផានៅមុខព្រះបរមរាជវាំងនាព្រឹកថ្ងៃទី១៨ ខែមិថុនា នេះ។ អត្តពលិកទាំងនេះមកពី៣៣ប្រទេសទូទាំងពិភពលោក ក្នុងនោះអត្តពលិកបរទេសមានចំនួន៥២៣នាក់ និងកម្ពុជាមានចំនួន៤,៨២៩នាក់។
បើយោងតាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អត្តពលិកចូលរួមឆ្នាំនេះមានការកើនឡើងប្រមាណជា២០ភាគរយ ខណៈឆ្នាំមុនមានត្រឹមតែជាង៣ពាន់នាក់តែប៉ុណ្ណោះ។ ការកើនឡើងនេះ វាដូចទៅនឹងអ្វីដែល លោក បានរំពឹងទុកតាំងពីចាប់ផ្តើមចុះឈ្មោះដំបូង។ តាមរយៈសន្ទុះកើនឡើងយ៉ាងឆាប់រហ័សរបស់អ្នកចូលរួម អគ្គលេខាធិការនៃគណកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះបានអះអាងថា លោក នឹងប្រែក្លាយព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុននេះទៅជាព្រឹត្តិការណ៍ម៉ារ៉ាតុនដ៏ល្បីល្បាញមួយទៅថ្ងៃអនាគត។
បន្ថែមលើនេះ ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិភ្នំពេញក្រោមប្រធាន«បរិស្ថានស្អាត ទីក្រុងបៃតង»ឆ្នាំនេះ ក៏ដើម្បីប្រែក្លាយរាជធានីភ្នំពេញជាទីក្រុងគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា បន្ថែមលើគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិភ្នំពេញកាលពីឆ្នាំ២០១៦ ប្រមូលថវិកាបានចំនួន១ម៉ឺនសម្រាប់ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ពាក់កណ្តាលម៉ារ៉ាតុន
ព្រះមហាក្សត្រិយ៍ នរោត្ត មុនីនាថ សីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម