ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
English-Français
ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញជនជាតិបារាំងថា «និស្សិតខ្មែរ»មិនគួរមានគំនិតរៀនចប់ភ្លាម ចង់ធ្វើលោកធំឡើយ!
18, Jun 2017 ,
12:59 pm
រូបភាព
×
ដោយ:
គី សុខលីម (Ky Soklim)
ភ្នំពេញ៖ លោក Pierre Gillette ដែលធ្លាប់ជានិពន្ធនាយកកាសែតភាសាបារាំងនៅក្នុងប្រទសកម្ពុជា ក្នុងទសវត្សរ៍៩០ និងឆ្នាំ២០០០ ហើយបច្ចុប្បន្នបម្រើការឲ្យក្រុមហ៊ុនឯកជនមួយនៅទីក្រុងភ្នំពេញ បានផ្តល់ជាយោបល់ជូនយុវជនខ្មែរជំនាន់ក្រោយថា ចូរកុំរៀនចប់ភ្លាម ទទួលបានសញ្ញបត្រភ្លាម ចូលធ្វើការភ្លាម ហើយចង់បានតំណែងខ្ពស់ភ្លាមនោះ។ និស្សិតថ្មីថោងស្ថិតក្នុងវ័យក្មេង គួរចូលធ្វើការ រៀនដកស្រង់បទពិសោធន៍ រៀនធ្វើការជាក្រុម រៀនស្គាល់ជីវិតក្រុមហ៊ុនឲ្យច្បាស់សិន មុននឹងចង់បានតំណែងអ្វីមួយ។ ខាងក្រោមនេះ គឺជាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក លោក Pierre Gillette ដូចតទៅ៖
សំឡេងបទសម្ភាសជាភាសាបារាំង ៖
«រៀនចប់ភ្លាមចង់បានតំណែងខ្ពស់ ប្រាក់ខែច្រើន គឺជាការគិតខុស»។ នេះ គឺជាអត្ថន័យសង្ខេបនៅក្នុងបទបទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ និងលោក Pierre Gillette អតីតនិពន្ធនាយកកាសែតភាសាបារាំង Cambodge Soir និងបច្ចុប្បន្នជាបុគ្គលិកបម្រើការឲ្យក្រុមហ៊ុនឯកជនមួយនៅទីក្រុងភ្នំពេញ។
លោក Pierre Gillette បានបញ្ជាក់ថា មិនមែនគ្រាន់តែមានសញ្ញាបត្រ ហើយគិតថា ខ្លួនអាចធ្វើការងារបាននោះទេ។ សញ្ញាបត្រជាកម្រិតអប់រំល្អ ប៉ុន្តែត្រូវការបទពិសោធន៍នៅក្នុងក្រុមហ៊ុនបន្ថែមទៀត។ លោកថា៖«មិនមែនគ្រាន់តែមានសញ្ញាបត្រខ្ពស់ ហើយចង់ធ្វើធំនោះទេ។ មនុស្សទាំងអស់ មិនអាចធ្វើធំទាំងអស់គ្នាបានឡើយ»។ សម្រាប់លោក លោក Pierre Gillette, និស្សិតទើបរៀនចប់ចូលធ្វើការនៅក្នុងក្រុមហ៊ុនមួយត្រូវតែប្រឹងរៀនសូត្រ ដកស្រង់បទពិសោធន៍ ត្រូវរៀនសូត្រឲ្យយល់ពីដំណើរការ និងជីវិតរបស់ក្រុមហ៊ុនសិន។ ម្យ៉ាងទៀត និស្សិតត្រូវរៀនសូត្រពីរបៀបធ្វើការជាក្រុម។ លោក Gillette ទទួលស្គាល់ថា ការអប់រំនៅកម្ពុជា និងតម្រូវការទីផ្សារមិនសូវជាស៊ីចង្វាក់គ្នាល្អនៅឡើយទេ។
ខុសពីស្ថានភាពនៅកម្ពុជាបន្តិច លោក Pierre Gillette កត់សម្គាល់ថា និស្សិតជនបារាំងភាគច្រើន ច្រើនចាប់ផ្តើមពីការងារតូចតាច មុននឹងទទួលបានតំណែងខ្ពស់ ប្រាក់ខែច្រើន។ តែនៅកម្ពុជា លោកមានអារម្មណ៍ថា និស្សិត យុវជនមួយចំនួនដូចជាមានគំនិតចង់ឡើងធ្វើធំលឿនបន្តិចហើយ។ ប្រសិនបើមានបទពិសោធន៍ហើយ ហើយមានអាយុជាង៣០ឆ្នាំ បូកផ្សំនឹងបទពិសោធន៍ការងារល្អ ពេលនោះ ការចង់បានតំណែង គឺជារឿងត្រឹមត្រូវ។ លោក Pierre Gillette ព្រមានថា ការចង់ធ្វើធំលឿនពេករបស់និស្សិតទើបចូលធ្វើការឲ្យក្រុមហ៊ុន ចុះអ្នកធ្វើការយូរហើយក្នុងក្រុមហ៊ុនគ្រាន់តែអត់សញ្ញាបត្រដែលមិនទាន់ទទួលបានតំណែង វានឹងទៅជាយ៉ាងដូចម្តេច? រឿងនេះបង្កើតជាបញ្ហាផ្ទៃក្នុង។
មានតែសញ្ញាបត្រ គ្មានបទពិសោធន៍ការងារ អត់ទាន់ចេះធ្វើការ តើវាល្អជាងអ្នកចេះធ្វើការ តែអត់សញ្ញាបត្រឬទេ? លោក Pierre Gillette ឲ្យតម្លៃទាំងសញ្ញាបត្រ ជំនាញ និងបទពិសោធន៍។ តែទោះជាយ៉ាងណា លោកសំណូមពរឲ្យយុវជនខ្មែរទទួលបានសញ្ញាបត្រខ្ពស់ បូកនឹងបទពិសោធន៍ ចេះធ្វើការជាក្រុម យល់ដឹងវប្បធម៌ និងជីវិតរបស់ក្រុមហ៊ុនឲ្យច្បាស់សិន មុននឹងចង់បានតំណែងខ្ពស់ណាមួយ ពោលគឺចៀសវាងគំនិតដែលរៀនទើបចប់ ចូលធ្វើការបានបន្តិច ចង់ធ្វើលោកធំភ្លាមនោះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម