ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
មុខងារ​សំខាន់ៗ​របស់​ថ្លើម ដែល​អ្នក​មិន​ធ្លាប់​ដឹង​
19, Jun 2017 , 6:59 am         747
រូបភាព
ដោយ: ថ្មីៗ
​រាងកាយ​មនុស្ស​យើង​មិនអាច​រស់នៅ​ដោយ​គ្មាន​ថ្លើម​បានទេ ហើយ​វា​ក៏​ជា​ក្រពេញ​ដ៏​ធំជាងគេ​បំផុត​នៃ​រាងកាយ​មនុស្ស​យើង​ដែរ​។ ជាមួយគ្នានេះដែរ វា​មាន​តួនាទី​ច្រើនណាស់​ក្នុង​ខ្លួន​ដូចជា​៖

•    លាង​សម្អាត​ឈាម និង​ជាតិពុល​គ្រោះថ្នាក់​ចេញពី​រាងកាយ​
•    ជា​កន្លែង​រក្សាទុក​វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​
•    ជា​រោងចក្រ​ផលិត​ទឹកប្រមាត់​ដើម្បី​ជំនួយ​ដល់​ការរំលាយ​អាហារ និង​ទឹក​
•    ចូលរួម និង​បំផ្លាញ់​អេ​ម៉ូ​គ្លូ​ប៊ី​ន អាំង​ស៊ុយ​លីន អ័រម៉ូន និង​កោសិកា​គ្រាប់​ឈាមក្រហម​ចាស់ៗ​ចោល និង​បញ្ចេញ​ពី​រាងកាយ​

​ដើម្បី​ថែរក្សា​ថ្លើម​ឲ្យ​កាន់​តែមាន​សុខភាព​ល្អ អ្នក​ត្រូវតែ​ប្រើ​វិធី​ច្រោះ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ជាប្រចាំ​។ យ៉ាងណាមិញ ការ​ច្រោះ​ជាតិពុល​ត្រូវបាន​ចែក​ចេញពី​ពីរ​ដំណាក់កាល​៖

​ដំណាក់កាល​ទី​១
​ថ្លើម​ជា​កន្លែង​ដែល​រំលាយ​ជាតិពុល​ដែល​រលាយ​ក្នុង​ខ្លាញ់​ដំបូង​គេ​សិន​

​ដំណាក់កាល​ទី​២

​បន្ទាប់មក ថ្លើម​ក៏ត្រូវ​បឺត​ស្រូប​ជាតិពុល​របស់​រាងកាយ និង​បញ្ចេញ​ចោល​ក្រៅ​ខ្លួន​តាមរយៈ​ទឹកនោម និង​លាមក​។​

​ថ្វីបើ​ថ្លើម​គឺជា​កន្លែង​ដែលមាន​តួនាទី​ច្រើន​ក្នុង​រាងកាយ​ក៏ពិតមែន ហើយ​គ្រាន់តែ​ដឹង​តួនាទី​របស់​វា​ប៉ុណ្ណឹង​គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ តែ​ត្រូវ​ដឹង​ពី​វិធី​ធ្វើយ៉ាងណា​ថែរក្សា​វា​ឲ្យ​មាន​សុខភាព​ល្អ ដើម្បី​បំពេញ​មុខងារ​ដ៏​សំខាន់​ទាំងនោះ​បន្តទៀត​។ អ្វីដែល​អ្នក​អាច​ធ្វើបាន​ក៏​មិនសូវ​ច្រើន និង​ពិបាក​ដែរ ដោយ​គ្រាន់តែ​ចំណាយពេល​វេលា​ខ្លះៗ ហាត់ប្រាណ​ជា​ទៀងទាត់ ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន និង​ចៀសវាង​ការប៉ះពាល់​នឹង​សារធាតុពុល ឬ​លេបថ្នាំ​ច្រើន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...910next