កីឡាជាតិ
ជាតិ
បឹងកេត​,​ទ័ព​ប៉ះ​ដៃគូ​ចាស់​ដើម្បី​សងសឹក រីឯ​ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​ស៊ីម៉ាក់​នៅ​ល្ងាច​នេះ​
18, Jun 2017 , 11:50 am        
រូបភាព
ដោយ:
ក្រោយ​បរាជ័យ​ក្នុង​ជើង​ទី​១​ក្រុមបាល់ទាត់​បឹងកេត និង​ក្រសួងការពារជាតិ​(​ទ័ព​)​ត្រូវ​ជួប​ប្រកួត​សងសឹក​ជាមួយ​ដៃគូ​ចាស់​អគ្គស្នងការ​នគរ​បាល​ជាតិ​(​ប៉ូលិស​)​និង​អគ្គិសនី​កម្ពុជា​រៀងៗ​ខ្លួន​ក្នុង​ជើង​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កនា​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា នេះ​។ ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន​បើកទ្វារ​កីឡដ្ឋាន RSN ស្វាគមន៍​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​)​ដែល​ពួកគេ​បាន​ត្រឹម​ស្មើ​កាលពី​ជើង​ទី​១​។​



​ក្រោយ​បរាជ័យ ២-១ ក្នុង​ជើង​ទី​១​ក្រុមបាល់ទាត់​បឹងកេត​ត្រូវ​វិល​មកជួប​ដៃគូ​ចាស់​ប៉ូលិស នា​ការប្រកួត​ជើង​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៨ ខែមិថុនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការវិល​មកជួប​គ្នា​វិញ​នេះ បឹងកេត​ត្រូវការ​ឈ្នះ​មិន​ត្រឹមតែ​ដើម្បី​សងសឹក​ប៉ូលិស​នោះទេ ពោលគឺ​ដើម្បី​ប្រជែង​ដណ្តើម​ឈរ​កំពូល​តារាង​នៃ​ក្រុម​ទាំង​៤​។ តែ​យ៉ាងណា វា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​បឹងកេត​នោះទេ ព្រោះ​ប៉ូលិស​ជា​ជើង​ខ្លាំង​ដែល​ពិបាក​ក្នុងការ​យកឈ្នះ ម្យ៉ាងទៀត​បឹងកេត​បាត់បង់​ខ្សែការពារ ទូច បញ្ច​រ៉ុង ដែល​កំពុង​រង​ការពិន័យ​៥​ខែ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

​ចំណែក​ក្រុម​ទ័ព​ត្រូវ​ជួប​ប្រកួត​សងសឹក​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា​ដែល​បាន​យកឈ្នះ​ពួកគេ​នៅលើ​ទឹកដី​របស់ខ្លួន ២-១ កាលពី​ជើង​ទី​១​នា​វេលា​ម៉ោង​៦​ល្ងាច​ដូចគ្នា​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ សម្រាប់​ការវិល​មកជួប​គ្នា​ក្នុង​ជើង​ទី​២​នេះ ទ័ព​ប្រហែលជា​មិន​បណ្តោយ​ឲ្យ​មាន​ភាព​សៅហ្មង​កើតឡើង​ម្តងទៀត​នោះទេ ព្រោះ​ក្រុម​នេះ​ត្រូវការ​ឈ្នះ​ដើម្បី​រក្សា​ទីតាំង​ក្នុង​តំបន់​កំពូល​ដែល​ពួកគេ​កំពុង​ឈរ​។    

​ដោយឡែក នា​វេលា​ម៉ោង​៦​ល្ងាច​នេះ ក្រុម​ភ្នំពេញ​ក្រោ​ន​ត្រូវ​បើកទ្វារ​កីឡដ្ឋាន RSN ស្វាគមន៍​ក្រុម​ភ្ញៀវ​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ដើម្បី​បំណែក​កំណត់ត្រា​ស្មើ ២-២ ដែល​ពួកគេ​បាន​រក្សា​តាំងពី​ជើង​ទី​១​។ សម្រាប់​ការវិល​មកជួប​គ្នា​ក្នុង​ជើង​ទី​២​នេះ ភ្នំពេញ​ប្រហែលជា​មិន​ធ្វេសប្រហែស​ដូច​ជើង​មុន​នោះឡើយ ព្រោះ​ក្រុម​នេះ​ត្រូវការ​ឈ្នះ​ដើម្បី​ប្រជែង​ឈរ​ក្នុង​តំបន់ Top 4​។

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ជើង​ទី​២​កាលពី​ម្សិលមិញ ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​មិនអាច​សងសឹក​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នោះទេ ដោយ​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​ស្មើ ១-១ រីឯ​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​បន្ត​ឈរ​កំពូល​តារាង​ក្រោយ​យកឈ្នះ​អាស៊ី​អឺរ៉ុប ៤-០​។ ចំណែក​ណាហ្គា​វើ​ល​បាន​បន្ត​យកឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ជា​លើក​ទី​២​ក្នុង​លទ្ធផល ៣-១ ដែល​លទ្ធផល​នេះ​ជួយ​ឲ្យ​ណាហ្គា​វើ​ល​ឡើងទៅ​ឈរ​លេខ​រៀង​ទី​២​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៣៕


Tag:
 Cambodian League 2017
  បាល់ទាត់​
  បឹងកេត​
  ទ័ព​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com