អន្តរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេស ទទូចសុំឲ្យអារ៉ាប៊ីសាអូឌីត និងរដ្ឋអារ៉ាប់ឯទៀតឈប់ហ៊ុមព័ទ្ធកាតា
× នាយករដ្ឋមន្ត្រីអង់គ្លេសអ្នកស្រី Theresa May បានទទូចសុំឲ្យមានការកាត់បន្ថយភាពតានតឹងរវាងកាតា អារ៉ាប៊ីសាអូឌីត និងប៉ារែន ក្នុងកិច្ចពិភាក្សារវាងអ្នកស្រីជាមួយបណ្ដាមហាក្សត្រនៃប្រទេសអារ៉ាប់ទាំងបីនៅសប្តាហ៍នេះ។ ជាងនេះទៅទៀតនាយករដ្ឋមន្ត្រីរូបនេះបានជំរុញឲ្យអារ៉ាប៊ីសាអូឌីត និងរដ្ឋអារ៉ាប់ឯទៀតបញ្ឈប់រាល់ការហ៊ុមព័ទ្ធសេដ្ឋកិច្ចកាតាដើម្បីរក្សាសាមគ្គីភាពក្នុងតំបនផងដែរ។
យករដ្ឋមន្ត្រីអង់គ្លេសអ្នកស្រី Theresa May បានអំពាវនាវឲ្យបណ្តាសុំបណ្តាមេដឹកនាំកាតា អារ៉ាប៊ីសាអូឌីតនិងប៉ារែន ចាត់វិធានការដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងបី។ ភាពតានតឹងនេះកើតឡើងដោយសារការផ្ដាច់ទំនាក់ទំនងការទូតរវាងរដ្ឋអារ៉ាប់ជាមួយកាតាដោយសារកាតារងការចោទប្រកាន់ពាក់ព័ន្ធការគាំទ្រភេរវជនផង។
អ្នកនាំពាក្យនាយករដ្ឋមន្ត្រី ដែលស្រង់សម្តីដោយទីភា្នក់ងារព័ត៌មាន Reuters លោកស្រី Theresa May បានលើកឡើងពីផលវិបាករបស់កាតា ក្រោយពេលដែលប្រទេសនេះត្រូវបណ្ដារដ្ឋអារ៉ាប់កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយនោះ។
ហើយស្របពេលជាមួយគ្នានេះដែរ អ្នកស្រីក៏ជំរុញអោយកាតា អារ៉ាប៊ីសាអូឌីត និងប៉ារែនបង្កើតវេទិការសន្ទនាគ្នាមួយដើម្បីដោះស្រាយជម្លោះឈូងសមុទ្រ និងស្ដារសាមគ្គីភាពឡើងវិញរវាងសមាជិកក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការរដ្ឋឈូងសមុទ្រដែរ។ បន្ថែមពីនេះលោកស្រីក៏បានសុំឲ្យ កាតា ប្រឹងប្រែងសហការជាមួយបណ្ដាប្រទេសអារ៉ាប់ឯទៀត ដើម្បីទប់ស្កាត់និងដោះស្រាយបញ្ហាភេរវកម្មជ្រុលនិយមក្នុងតំបន់។
ចំណែករដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Johnson ឯណោះវិញក៏បានស្នើសុំឲ្យបណ្ដារដ្ឋឈូងសមុទ្ររួមទាំងអារ៉ាប៊ីសាអូឌីតផងនោះបញ្ចប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ចប្រឆាំងកាតាដែរ៕
Tag:
កាតា
រដ្ឋឈូងសមុទ្រ
Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com