អន្តរជាតិ
នាយករដ្ឋមន្ត្រី​អង់គ្លេស ទទូច​សុំ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត និង​រដ្ឋ​អារ៉ាប់​ឯទៀត​ឈប់​ហ៊ុមព័ទ្ធ​កាតា​
18, Jun 2017 , 8:39 pm        
រូបភាព
ដោយ:
 នាយករដ្ឋមន្ត្រី​អង់គ្លេស​អ្នកស្រី Theresa May បាន​ទទូច​សុំ​ឲ្យ​មានការ​កាត់បន្ថយ​ភាព​តានតឹង​រវាង​កាតា អា​រ៉ា​ប៊ី​សា​អូឌីត និង​ប៉ា​រែ​ន ក្នុង​កិច្ចពិភាក្សា​រវាង​អ្នកស្រី​ជាមួយ​បណ្ដា​មហាក្សត្រ​នៃ​ប្រទេស​អារ៉ាប់​ទាំងបី​នៅ​សប្តាហ៍​នេះ​។ ជាងនេះទៅទៀត​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​ជំរុញ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត និង​រដ្ឋ​អារ៉ាប់​ឯទៀត​បញ្ឈប់​រាល់​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​កាតា​ដើម្បី​រក្សា​សាមគ្គីភាព​ក្នុង​តំបន​ផងដែរ​។​



​យក​រដ្ឋមន្ត្រី​អង់គ្លេស​អ្នកស្រី Theresa May បាន​អំពាវនាវ​ឲ្យ​បណ្តា​សុំ​បណ្តា​មេដឹកនាំ​កាតា អា​រ៉ា​ប៊ី​សា​អូឌីត​និង​ប៉ា​រែ​ន ចាត់វិធានការ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងបី​។ ភាព​តានតឹង​នេះ​កើតឡើង​ដោយសារ​ការផ្ដាច់​ទំនាក់ទំនង​ការទូត​រវាង​រដ្ឋ​អារ៉ាប់​ជាមួយ​កាតា​ដោយសារ​កាតា​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​ការគាំទ្រ​ភេរវជន​ផង​។​

​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី ដែល​ស្រង់​សម្តី​ដោយ​ទី​ភា្ន​ក់​ងារ​ព័ត៌មាន Reuters លោកស្រី Theresa May បានលើកឡើង​ពី​ផលវិបាក​របស់​កាតា ក្រោយ​ពេលដែល​ប្រទេស​នេះ​ត្រូវ​បណ្ដា​រដ្ឋ​អារ៉ាប់​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​នោះ​។

​ហើយ​ស្របពេល​ជាមួយគ្នានេះដែរ អ្នកស្រី​ក៏​ជំរុញ​អោយ​កាតា អា​រ៉ា​ប៊ី​សា​អូឌីត និង​ប៉ា​រែ​ន​បង្កើត​វេទិការ​សន្ទនា​គ្នា​មួយ​ដើម្បី​ដោះស្រាយ​ជម្លោះ​ឈូង​សមុទ្រ និង​ស្ដារ​សាមគ្គីភាព​ឡើងវិញ​រវាង​សមាជិក​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​រ​ដ្ឋ​ឈូង​សមុទ្រ​ដែរ​។ បន្ថែម​ពីនេះ​លោកស្រី​ក៏បាន​សុំ​ឲ្យ កាតា ប្រឹងប្រែង​សហការ​ជាមួយ​បណ្ដា​ប្រទេស​អារ៉ាប់​ឯទៀត ដើម្បី​ទប់ស្កាត់​និង​ដោះស្រាយ​បញ្ហា​ភេរវកម្ម​ជ្រុលនិយម​ក្នុង​តំបន់​។​

​ចំណែក​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក Boris Johnson ឯណោះ​វិញ​ក៏បាន​ស្នើសុំ​ឲ្យ​បណ្ដា​រដ្ឋ​ឈូង​សមុទ្រ​រួមទាំង​អា​រ៉ា​ប៊ី​សា​អូឌីត​ផង​នោះ​បញ្ចប់​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ប្រឆាំង​កាតា​ដែរ​៕


Tag:
 កាតា​
  រដ្ឋ​ឈូង​សមុទ្រ​
  Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com