ជាតិ
សម្ដេច ហេង សំរិន នឹង​ទៅ​ទស្សនកិច្ច​នៅ​ឡាវ និង​វៀតណាម រយៈពេល​៦​ថ្ងៃ​
19, Jun 2017 , 8:19 am        
រូបភាព
ដោយ:
​ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមាណិត​ឡាវ និង​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃទី​២១ ដល់​២៦ មិថុនា ខាងមុខ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​អគ្គលេខា​ដ្ឋា​ន​រដ្ឋសភា នៅ​ថ្ងៃទី​១៥ ខែមិថុនា ។​



​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្ដេច ហេង សំរិន នឹងត្រូវ​ជួបពិភាក្សា​ទ្វេភាគី ជាមួយ​ប្រធានរដ្ឋសភា​ឡាវ និង​ជួប​សវន​ការ​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ និង​ប្រធាន​រដ្ឋ​ឡាវ​ផងដែរ​។ ប្រធានរដ្ឋសភា​កម្ពុជា នឹង​បំពេញ​ទស្សនកិច្ច ផ្លូវការ​នៅ​ប្រទេស​ឡាវ ចាប់ពី​ថ្ងៃទី​២១ ដល់ ២៣ ខែមិថុនា ឆ្នាំ​២០១៧​។​

​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ឡាវ សម្ដេច ហេង សំរិន និង​គណៈប្រតិភូ​កម្ពុជា ក៏​បន្តដំណើរ​ទៅ ប្រទេស​វៀតណាម ជួបពិភាក្សា​ទ្វេភាគី ជាមួយ​ប្រធានរដ្ឋសភា​វៀតណាម និង​ជួប​សវន​ការ​ជាមួយ នាយករដ្ឋមន្ត្រី​វៀតណាម ប្រធានរដ្ឋសភា និង​អគ្គលេខាធិការ​បក្ស​។ គណប្រតិភូ​កម្ពុជា នឹងចូលរួម​ប្រារព្ធ​ខួប​លើក​ទី​៥០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម និង​កិច្ចប្រជុំ​រណសិរ្ស កម្ពុជា ឡាវ វៀតណាម មុននឹង​ត្រលប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២៦ មិថុនា​។​


Tag:
 ​ហេង សំរិន
 ​ឡាវ​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com