ពីនេះ ពីនោះ
អ្វីទៅជា «ដានកាបូន» និង «ដានព្យុះ»?
× ភ្នំពេញ៖ ពាក្យ «ដានកាបូន» និង «ដានព្យុះ» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
ពាក្យ «ដានកាបូន» (Carbon footprint) ជាបរិមាណសរុបនៃឧស្ម័នផ្ទះកញ្ចក់ ដែលបញ្ចេញទៅក្នុងបរិយាកាស ជារៀងរាល់ឆ្នាំដោយមនុស្សម្នាក់ គ្រួសារមួយ អគារមួយ ស្ថាប័នមួយ ឬក្រុមហ៊ុនមួយ។ ដានកាបូនរបស់មនុស្សម្នាក់ៗមានជាអាទិ៍ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីប្រេងឥន្ធនៈប្រើប្រាស់ផ្ទាល់ដោយបុគ្គលម្នាក់ៗ ដូចជា តាមរយៈការប្រើប្រាស់ឧបករណ៍អគ្គិសនីក្នុងផ្ទះ ឬយានយន្ត។ បរិមាណនេះរួមបញ្ចូលផងដែរនូវឧស្ម័នផ្ទះកញ្ចក់ពីការផលិតទំនិញ ឬសេវាកម្មដែលបុគ្គលនោះប្រើប្រាស់ ស្ថានីយផលិតថាមពលអគ្គិសនី រោងចក្រផលិតផលនានា និងទីលានចាក់សំរាម។
ចំណែកឯ ពាក្យ «ដានព្យុះ» (Storm tracks) ដានព្យុះស៊ីក្លូននីមួយៗក្នុងប្រព័ន្ធធាតុអាកាស។ តំបន់ដែលមានដានព្យុះធំៗនៅក្រៅតំបន់ត្រូពិកដោយសារប្រព័ន្ធសម្ពាធទាប(ព្យុះស៊ីក្លូន) និងប្រព័ន្ធសម្ពាធខ្ពស់(ព្យុះអង់ទីស៊ីក្លូន) កើតឡើងញឹកញាប់។
ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)៕
© រក្សាសិទ្ធិដោយ thmeythmey.com