ពីនេះ ពីនោះ
អ្វី​ទៅជា «​ដាន​កាបូន​» និង «​ដាន​ព្យុះ​»?
19, Jun 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ  «​ដាន​កាបូន​» និង «​ដាន​ព្យុះ​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​ដាន​កាបូន​» (Carbon footprint) ជា​បរិមាណ​សរុប​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​បញ្ចេញ​ទៅក្នុង​បរិយាកាស ជា​រៀងរាល់ឆ្នាំ​ដោយ​មនុស្ស​ម្នាក់ គ្រួសារ​មួយ អគារ​មួយ ស្ថាប័ន​មួយ ឬ​ក្រុមហ៊ុន​មួយ​។ ដាន​កាបូន​របស់​មនុស្ស​ម្នាក់ៗ​មាន​ជាអាទិ៍ ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ប្រេងឥន្ធនៈ​ប្រើប្រាស់​ផ្ទាល់​ដោយ​បុគ្គល​ម្នាក់ៗ ដូចជា តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​អគ្គិសនី​ក្នុងផ្ទះ ឬ​យានយន្ត​។ បរិមាណ​នេះ​រួមបញ្ចូល​ផងដែរ​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការផលិត​ទំនិញ ឬ​សេវាកម្ម​ដែល​បុគ្គល​នោះ​ប្រើប្រាស់ ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី រោងចក្រ​ផលិតផល​នានា និង​ទីលាន​ចាក់សំរាម​។​

​ចំណែកឯ ពាក្យ «​ដាន​ព្យុះ​» (Storm tracks) ដាន​ព្យុះ​ស៊ីក្លូន​នីមួយៗ​ក្នុង​ប្រព័ន្ធ​ធាតុអាកាស​។ តំបន់​ដែលមាន​ដាន​ព្យុះ​ធំៗ​នៅក្រៅ​តំបន់​ត្រូ​ពិ​ក​ដោយសារ​ប្រព័ន្ធ​សម្ពាធ​ទាប​(​ព្យុះ​ស៊ីក្លូន​) និង​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​(​ព្យុះ​អង់ទីស៊ីក្លូន​) កើតឡើង​ញឹកញាប់​។

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕



Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com