ពីនេះ ពីនោះ
«ប៊ីយែរ» ជាពាក្យក្លាយមកពីភាសាបារាំងថា « La bière »
× ពាក្យ «ប៊ីយេរ» ឬសរសេរជា «ប៊ីយែរ» ជានាមសព្ទដែលជាឈ្មោះគ្រឿងស្រវឹងមួយប្រភេទ។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា ពាក្យ «ប៊ីយេរ» ឬ «ប៊ីយែរ» នេះមានប្រភពមកពីបរទេស ( បារ. Bière ) ។
ខ្មែរភាគច្រើនហៅ មេរ័យ ឬ គ្រឿងស្រវឹង ប្រភេទនេះថា «ស្រាបៀ» ដែលមកពីពាក្យភាសាអង់គ្លេសថា « Beer » , អ្នកខ្លះហៅ ឡាប់យេរ , ខ្លះហៅ ឡាប់យ៉េរ ដែលក្លាយសំឡេងមកពីភាសាបារាំថា « La bière » ៕
© រក្សាសិទ្ធិដោយ thmeythmey.com