អត្ថបទពាណិជ្ជកម្ម
តើ​អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស នឹង​ពិភាក្សា​អំពី​អ្វី​នៅ ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ​២០១៧?
19, Jun 2017 , 9:20 am         1679
រូបភាព
​ភ្នំពេញ​៖ តាម​ការចែករម្លែក​តៗ​គ្នា​មួយ​បានអោយដឹងថា នឹងមាន​ការជួបជុំ​ដ៍​ធំ​មួយ​សម្រាប់​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​នៅ​កម្ពុជា​។ ពួកគាត់​នឹង​ជួបគ្នា​និយាយ​អំពី​ប្រធានបទ​ដ៍​សំខាន់​គឺ "​តើ​ធ្វើ​ដូចម្តេច​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ទាក់ទាញ​បុគ្គលិក​ឲ្យ​ធ្វើការ​បានយូរ​នៅក្នុង​ទីផ្សារ​ប្រកួតប្រជែង​បច្ចុប្បន្ន​?"

​កិច្ចប្រជុំ​ពិភាក្សា​របស់​វាគ្មិន​ឆ្នើម​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន ក្រុមហ៊ុន ថេ​ឡឹ​ន ប៊ិ​ហ្ស​នេស ផាត​នើ​រ (Talent Business Partner Co., Ltd) ដែលជា​ក្រុមហ៊ុន​ជំនាញ​ផ្នែក​ប្រឹក្សា​យោបល់​ទៅលើ​ការគ្រប់គ្រង​ធនធានមនុស្ស នឹង​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៧​ខាងមុខនេះ​នៅ​(​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​)​។ ការសិក្សា​មួយចំនួន​បាន​ឲ្យ​ដឹងថា ការចាកចេញ​រប​ស់បុ​គ្គ​លិ​ក​ពី​ក្រុមហ៊ុន​ចាស់ ឬ​ពី​ស្ថាប័ន​ចាស់​ទៅកាន់​ក្រុមហ៊ុន ឬ​ស្ថាប័ន​ថ្មី ព្រោះតែ​ពួកគេ​ទទួលបាន​ប្រាក់ខែ និង​តំណែង​ខ្ពស់ជាង​មុន​។ ប៉ុន្តែ ពេលខ្លះ មិនមែន​រឿង​តំណែង​នោះទេ តែ​វា​កើតឡើង​ដោយសារតែ​ការគ្រប់គ្រង​ក្នុង​ក្រុមហ៊ុន​ចាស់ ឬ​ស្ថាប័ន​ចាស់​មិនមាន​គោលការណ៍​ទាក់ទាញ​ច្បាស់លាស់​។



​នៅក្នុង​កិច្ចពិភាក្សា​ខាងលើ បុគ្គល​ឆ្នើម​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​ជាច្រើន​នាក់ មកពី​វិស័យ​ផ្សេងគ្នា​នឹងចូលរួម​ចែករំលែក​បទពិសោធន៍​ជាក់ស្តែង ពោលគឺ​មិនមែន​ការពិភាក្សា​ផ្អែក​តែ​ទៅលើ​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ​។ វាគ្មិន​ឆ្នើម​ទាំងនោះ​ជារួម​មាន​៖ លោក រ៉េ​ណា​តូ នាយក​ចាត់ចែង​ទូទៅ​ផ្នែក​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន​សម្ព័ន្ធ អ អឹម អេ​, អ្នកស្រី សុ​ផា នាយិកា​គ្រប់គ្រង​ធនធានមនុស្ស​មកពី​ស្ថាប័ន​អម្រឹត​ដែលជា​ស្ថាប័ន​មីក្រូ​ហិរិ​ញ្ញ​វត្ថុ​ដ៏​ធំ​មួយ​, លោក សម្បត្តិ នាយក​ចាត់ចែង​ទូទៅ​មកពី​សមាគមន៍ធ​នាគារ​កម្ពុជា និង​វាគ្មិន​ដទៃទៀត​។​

​លោក លន់ ដា​នេ ដែលជា​ទីប្រឹក្សា​ផ្នែក​ធនធានមនុស្ស​នៃ ក្រុមហ៊ុន ថេ​ឡឹ​ន ប៊ិ​ហ្ស​នេស ផាត​នើ​រ (Talent Business Partner Co., Ltd) និង​ជា​អ្នករៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹងថា ការបង្កើត​វេទិកា​នេះ​ឡើង គឺមាន​គោលបំណង​ដើម្បី​ពិភាក្សា​រក​មូល​ហេតុដែល​បុគ្គលិក​ចាកចេញ​ពី​ក្រុមហ៊ុន ឬ​ពី​បណ្តា​វិស័យ​ផ្សេងៗ​។ ដូច្នេះ ការពិភាក្សា​ខាងលើ គឺ​ដើម្បី​រកគ​នឹះ្ល​ក្នុង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឲ្យ​ត្រឹមត្រូវ​ដើម្បី​ទាក់ទាញ​បុគ្គលិក​ធម្មតា និង​បុគ្គលិក​ឆ្នើម​អោយ​ធ្វើការ​បានយូរ​ជូន​ក្រុមហ៊ុន ស្ថាប័ន និង​ម្យ៉ាងទៀត វេទិកា​ពិភាក្សា​ខាងលើនេះ​នឹង​ស្វះ​ស្វែងរក​មធ្យោបាយ​ល្អៗ​ដើម្បី​ជំរុញ​បុគ្គលិក​ឲ្យ​ពួកគេ​បង្កើន​ផលិតភាព ប្រសិទ្ធភាព និង​លទ្ធផល​ល្អ​ជូន​ក្រុមហ៊ុន​។ បុគ្គលិក​ល្អ​មាន​ប្រសិទ្ធភាព​ការងារ ចំណេះដឹង​ខ្ពស់ គឺជា​អ្វីដែល​សេដ្ឋកិច្ចកម្ពុជា​ត្រូវការ​បំផុត​។

​ដូច្នេះ នៅ​ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៧ ខាងមុខនេះ វា​គឺជា​វេទិកា​ពិភាក្សា​ដ៏​សំខាន់​មួយ​ដើម្បី​វាយ​បំបែក​នូវ​អាថ៌កំបាំង​នៃ​ការចាកចេញ​របស់​បុគ្គ​លិ​ក​ពី​ស្ថាប័ន ឬ​អាច​និយាយបានថា ជាការ​រៀបចំ​យុទ្ធសាស្ត្រ​ឲ្យ​ផ្នែក​ធនធាន ឲ្យ​ត្រូវ​តាម​បរិបទ​ទីផ្សារ​បច្ចុប្បន្នភាព​។ សូម​ចូលទៅ​កាន់​គេហទំព័រ​នេះ​ដើម្បី​ជ្រៀប​ព័ត​មាន​បន្ថែម​។ https://www.facebook.com/aseanworks/

​លេខ​ទំនាក់ទំនង​៖ 095 666 909, 069 900 995, 066 850 222



(​អត្ថបទពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង