ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
តើអ្នកជំនាញជាន់ខ្ពស់ផ្នែកគ្រប់គ្រងធនធានមនុស្ស នឹងពិភាក្សាអំពីអ្វីនៅ ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០១៧?
19, Jun 2017 ,
9:20 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ តាមការចែករម្លែកតៗគ្នាមួយបានអោយដឹងថា នឹងមានការជួបជុំដ៍ធំមួយសម្រាប់អ្នកជំនាញផ្នែកគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា។ ពួកគាត់នឹងជួបគ្នានិយាយអំពីប្រធានបទដ៍សំខាន់គឺ "តើធ្វើដូចម្តេចដើម្បីបង្កើតយុទ្ធសាស្ត្រទាក់ទាញបុគ្គលិកឲ្យធ្វើការបានយូរនៅក្នុងទីផ្សារប្រកួតប្រជែងបច្ចុប្បន្ន?"
កិច្ចប្រជុំពិភាក្សារបស់វាគ្មិនឆ្នើមផ្នែកគ្រប់គ្រងធនធានមនុស្សដែលរៀបចំដោយក្រុមហ៊ុន ក្រុមហ៊ុន ថេឡឹន ប៊ិហ្សនេស ផាតនើរ (Talent Business Partner Co., Ltd) ដែលជាក្រុមហ៊ុនជំនាញផ្នែកប្រឹក្សាយោបល់ទៅលើការគ្រប់គ្រងធនធានមនុស្ស នឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៧ខាងមុខនេះនៅ(សណ្ឋាគារអាំងទែកុងទីណង់តាល់)។ ការសិក្សាមួយចំនួនបានឲ្យដឹងថា ការចាកចេញរបស់បុគ្គលិកពីក្រុមហ៊ុនចាស់ ឬពីស្ថាប័នចាស់ទៅកាន់ក្រុមហ៊ុន ឬស្ថាប័នថ្មី ព្រោះតែពួកគេទទួលបានប្រាក់ខែ និងតំណែងខ្ពស់ជាងមុន។ ប៉ុន្តែ ពេលខ្លះ មិនមែនរឿងតំណែងនោះទេ តែវាកើតឡើងដោយសារតែការគ្រប់គ្រងក្នុងក្រុមហ៊ុនចាស់ ឬស្ថាប័នចាស់មិនមានគោលការណ៍ទាក់ទាញច្បាស់លាស់។
នៅក្នុងកិច្ចពិភាក្សាខាងលើ បុគ្គលឆ្នើមផ្នែកគ្រប់គ្រងធនធានមនុស្សជាច្រើននាក់ មកពីវិស័យផ្សេងគ្នានឹងចូលរួមចែករំលែកបទពិសោធន៍ជាក់ស្តែង ពោលគឺមិនមែនការពិភាក្សាផ្អែកតែទៅលើទ្រឹស្តីប៉ុណ្ណោះទេ។ វាគ្មិនឆ្នើមទាំងនោះជារួមមាន៖ លោក រ៉េណាតូ នាយកចាត់ចែងទូទៅផ្នែកធនធានមនុស្សនៃក្រុមហ៊ុនសម្ព័ន្ធ អ អឹម អេ, អ្នកស្រី សុផា នាយិកាគ្រប់គ្រងធនធានមនុស្សមកពីស្ថាប័នអម្រឹតដែលជាស្ថាប័នមីក្រូហិរិញ្ញវត្ថុដ៏ធំមួយ, លោក សម្បត្តិ នាយកចាត់ចែងទូទៅមកពីសមាគមន៍ធនាគារកម្ពុជា និងវាគ្មិនដទៃទៀត។
លោក លន់ ដានេ ដែលជាទីប្រឹក្សាផ្នែកធនធានមនុស្សនៃ ក្រុមហ៊ុន ថេឡឹន ប៊ិហ្សនេស ផាតនើរ (Talent Business Partner Co., Ltd) និងជាអ្នករៀបចំកម្មវិធីបានឲ្យដឹងថា ការបង្កើតវេទិកានេះឡើង គឺមានគោលបំណងដើម្បីពិភាក្សារកមូលហេតុដែលបុគ្គលិកចាកចេញពីក្រុមហ៊ុន ឬពីបណ្តាវិស័យផ្សេងៗ។ ដូច្នេះ ការពិភាក្សាខាងលើ គឺដើម្បីរកគនឹះ្លក្នុងការរៀបចំផែនការយុទ្ធសាស្ត្រឲ្យត្រឹមត្រូវដើម្បីទាក់ទាញបុគ្គលិកធម្មតា និងបុគ្គលិកឆ្នើមអោយធ្វើការបានយូរជូនក្រុមហ៊ុន ស្ថាប័ន និងម្យ៉ាងទៀត វេទិកាពិភាក្សាខាងលើនេះនឹងស្វះស្វែងរកមធ្យោបាយល្អៗដើម្បីជំរុញបុគ្គលិកឲ្យពួកគេបង្កើនផលិតភាព ប្រសិទ្ធភាព និងលទ្ធផលល្អជូនក្រុមហ៊ុន។ បុគ្គលិកល្អមានប្រសិទ្ធភាពការងារ ចំណេះដឹងខ្ពស់ គឺជាអ្វីដែលសេដ្ឋកិច្ចកម្ពុជាត្រូវការបំផុត។
ដូច្នេះ នៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៧ ខាងមុខនេះ វាគឺជាវេទិកាពិភាក្សាដ៏សំខាន់មួយដើម្បីវាយបំបែកនូវអាថ៌កំបាំងនៃការចាកចេញរបស់បុគ្គលិកពីស្ថាប័ន ឬអាចនិយាយបានថា ជាការរៀបចំយុទ្ធសាស្ត្រឲ្យផ្នែកធនធាន ឲ្យត្រូវតាមបរិបទទីផ្សារបច្ចុប្បន្នភាព។ សូមចូលទៅកាន់គេហទំព័រនេះដើម្បីជ្រៀបព័តមានបន្ថែម។
https://www.facebook.com/aseanworks/
លេខទំនាក់ទំនង៖ 095 666 909, 069 900 995, 066 850 222
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម