ជាតិ
គ.ជ.ប នឹងរៀបចំបញ្ជីចុះឈ្មោះសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ នៅខែកញ្ញាខាងមុខនេះ
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងរៀបចំការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ខែកញ្ញា ដល់ថ្ងៃទី៩ខែវិច្ឆិកាខាងមុខនេះ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា អំពាវនាវដល់ពលរដ្ឋដែលពុំទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦កន្លងមកនេះ ត្រៀមខ្លួនចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ដែល គ.ជ.ប នឹងចាប់ផ្ដើមដំណើរការខាងនេះ។
បន្ថែមពីលើនេះលោក ហង្ស ពុទ្ធា បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា រាល់ចំណុចខ្វះខាតដែលបានកើតឡើងនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់នេះ គ.ជ.ប ក៏នឹងពិភាក្សាគ្នា ដើម្បីត្រៀមរៀបចំនីតិវិធីបន្ថែមទៀត យកដាក់ជូនគ្រប់ស្ថាប័នពាក់ព័ន្ធអនុវត្តរួមគ្នា ស្របទៅតាមច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញ៕
Tag:
ហង្ស ពុទ្ធា
គជប
© រក្សាសិទ្ធិដោយ thmeythmey.com