ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិតមួយក្រុមរចនាប្លង់«កងចក្រ»មានសណ្ឋានដូចស្ពានឆ្លងផ្លូវ តំណាងឲ្យបាវចនាជាតិ
19, Jun 2017 ,
10:15 am
រូបភាព
សេង សុវណ្ណារ័ត្ន (កណ្តាល)
×
ដោយ:
ភ្នំពេញ៖ ក្រុមនិស្សិតជំនាញស្ថាបត្យកម្ម នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរួមគ្នា រចនាប្លង់កងចក្រ ដែលមានរាងដូចស្ពានឆ្លងផ្លូវ។ ប្លង់នេះមានឈ្មោះថា «៣ស្មើ១» ដែលតំណាងឲ្យ បាវនាជាតិកម្ពុជា គឺជាតិ សាសនា ព្រះមហាក្សត្រ។
សេង សុវណ្ណារ័ត្ន តំណាងក្រុមនិស្សិត បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«គម្រោងយើង ឈ្មោះថា ៣ស្មើ១ ។ ៣ តំណាងឲ្យជាតិ សាសនា និងព្រះមហាក្សត្រ ដែលជាបាវនាជាតិ ហើយ១ គឺព្រះរាជាណាចក្រកម្ពុជា។ យើងចង់បង្ហាញពីសាមគ្គីភាព មានន័យថាទម្រង់ ទាំង៣ ទ្រកងហ្នឹង បើគ្មានទម្រង់ទាំង៣ទេ កងរង្វង់ហ្នឹងមិនអាចសំកាំងលើអាកាសបានទេ»។
តំណាងនិស្សិតដដែលបន្តថា ពួកគេបានយកគំនិតបាវចនាជាតិ មកបង្កើតសំណង់ស្ថាបត្យកម្មឡើង សម្រាប់នៅចំណុចណាមួយនៃបណ្តោយផ្លូវជាតិលេខ៤ ដែលអ្នកដំណើរឆ្លងកាត់ទីនេះអាចឈប់សម្រាក ឡើងលេងកម្សាន្ត អុជធូបបន់ស្រន់ និងទទួលទានអាហារបាន មុនបន្តដំណើរទៅមុខទៀត។ ជាងនេះទៅទៀត កងចក្រនេះ នឹងមានបំពាក់ឧបករណ៍បន្លឺសំឡេងបទភ្លេងគោរពទង់ជាតិស្វ័យប្រវត្តិនៅរៀងរាល់ម៉ោង៧ព្រឹក និងម៉ោង៥ល្ងាច ដើម្បីឲ្យអ្នកដំណើរ និងសាធារណជនឈប់ ដើម្បីគោរពទង់ជាតិ។ លើសពីនេះទៀតកងចក្រនេះ មានផ្លូវឡើង និងចុះ កងចក្រនេះមានច្រកតែមួយប៉ុណ្ណោះ ពីព្រោះក្រុមនិស្សិតដែលច្នៃបង្កើតប្លង់នេះ ចង់បង្ហាញថា ជីវិតមនុស្សកើតមកទទេ ស្លាប់ទៅវិញក៏ទទេ មិនអាចយកអ្វីទៅតាមខ្លួនបាន។
សូមបញ្ជាក់ថា គម្រោងអំពី«កងចក្រ» ដែលមានទម្រង់ដូចស្ពានឆ្លងផ្លូវនេះ ត្រូវបានដាក់បង្ហាញក្នុងពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងកម្ពុជា លើកទី២ ដែលបានប្រព្រឹត្តរយៈពេល៣ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទៅ១០ ខែមិថុនា នៅសាលមជ្ឈមណ្ឌលកោះពេជ្រ។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក សេង សុវណ្ណារ័ត្ន ជាមួយ លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សេង សុវណ្ណារ័ត្ន
កំពង់ស្ពឺ
កងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
6 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម