ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិត​មួយក្រុម​រចនា​ប្លង់​«​កងចក្រ​»​មាន​សណ្ឋាន​ដូច​ស្ពាន​ឆ្លងផ្លូវ តំណាង​ឲ្យ​បាវចនា​ជាតិ
19, Jun 2017 , 10:15 am        
រូបភាព
សេង សុវណ្ណារ័ត្ន (កណ្តាល)
សេង សុវណ្ណារ័ត្ន (កណ្តាល)
ដោយ:
​ភ្នំពេញ​៖ ក្រុមនិស្សិត​ជំនាញ​ស្ថាបត្យកម្ម នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បានរួម​គ្នា រចនា​ប្លង់​កងចក្រ ដែលមាន​រាង​ដូច​ស្ពាន​ឆ្លងផ្លូវ​។ ប្លង់​នេះ​មាន​ឈ្មោះថា «៣​ស្មើ​១» ដែល​តំណាង​ឲ្យ បា​វនា​ជាតិ​កម្ពុជា គឺជា​តិ សាសនា ព្រះមហាក្សត្រ​។



​សេង សុ​វណ្ណា​រ័ត្ន តំណាង​ក្រុមនិស្សិត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​គម្រោង​យើង ឈ្មោះថា ៣​ស្មើ​១ ។ ៣ តំណាង​ឲ្យ​ជាតិ សាសនា និង​ព្រះមហាក្សត្រ ដែលជា​បាវ​នា​ជាតិ ហើយ​១ គឺ​ព្រះរាជាណាចក្រ​កម្ពុជា​។ យើង​ចង់បង្ហាញ​ពី​សាមគ្គីភាព មានន័យថា​ទម្រង់ ទាំង​៣ ទ្រ​កង​ហ្នឹង បើ​គ្មាន​ទម្រង់​ទាំង​៣​ទេ កង​រង្វង់​ហ្នឹង​មិនអាច​សំកាំង​លើ​អាកាស​បានទេ​»​។

​តំណាង​និស្សិត​ដដែល​បន្តថា ពួកគេ​បាន​យកគំនិត​បាវចនា​ជាតិ មក​បង្កើត​សំណង់​ស្ថាបត្យកម្ម​ឡើង សម្រាប់​នៅ​ចំណុច​ណាមួយ​នៃ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដែល​អ្នកដំណើរ​ឆ្លងកាត់​ទីនេះ​អាច​ឈប់សម្រាក ឡើង​លេង​កម្សាន្ត អុជ​ធូប​បន់ស្រន់ និង​ទទួលទាន​អាហារ​បាន មុន​បន្តដំណើរ​ទៅមុខទៀត​។ ជាងនេះទៅទៀត កងចក្រ​នេះ នឹងមាន​បំពាក់​ឧបករណ៍​បន្លឺសំឡេង​បទ​ភ្លេង​គោរព​ទង់ជាតិ​ស្វ័យប្រវត្តិ​នៅ​រៀងរាល់​ម៉ោង​៧​ព្រឹក និង​ម៉ោង​៥​ល្ងាច  ដើម្បី​ឲ្យ​អ្នកដំណើរ និង​សាធារណជន​ឈប់ ដើម្បី​គោរព​ទង់ជាតិ​។ លើសពីនេះ​ទៀត​កងចក្រ​នេះ មាន​ផ្លូវ​ឡើង និង​ចុះ កងចក្រ​នេះ​មាន​ច្រក​តែមួយ​ប៉ុណ្ណោះ ពីព្រោះ​ក្រុមនិស្សិត​ដែល​ច្នៃ​បង្កើត​ប្លង់​នេះ ចង់​បង្ហាញថា ជីវិត​មនុស្ស​កើតមក​ទទេ ស្លាប់​ទៅវិញ​ក៏​ទទេ មិនអាច​យក​អ្វី​ទៅតាម​ខ្លួន​បាន​។​

​សូមបញ្ជាក់ថា គម្រោង​អំពី​«​កងចក្រ​» ដែលមាន​ទម្រង់​ដូច​ស្ពាន​ឆ្លងផ្លូវ​នេះ ត្រូវ​បានដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​ស្ថាបត្យកម្ម និង​ការតុបតែង​កម្ពុជា លើក​ទី​២ ដែល​បាន​ប្រព្រឹត្ត​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទៅ​១០ ខែមិថុនា នៅ​សាល​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក សេង សុ​វណ្ណា​រ័ត្ន ជាមួយ លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ដូចតទៅ​៖   













Tag:
 សេង សុ​វណ្ណា​រ័ត្ន​
 ​កំពង់ស្ពឺ​
 ​កងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com