អត្ថបទពាណិជ្ជកម្ម
“AIA សម្រាប់​ជីវិត​” ធានារ៉ាប់រង​លើ​ស្ថានភាព​ជំងឺ​ជាក់លាក់​ចំនួន ១២ ប្រភេទ​
19, Jun 2017 , 10:25 am         1170
រូបភាព
​ភ្នំពេញ​៖ នៅពេល​ថ្មីៗ  ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ី អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ​” ខេ​ម​បូ​ឌា​) បាន​នាំយក “AIA សម្រាប់​ជីវិត​” មក​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ “AIA សម្រាប់​ជីវិត​” គឺជា​ដំណោះស្រាយ​ធានារ៉ាប់រង​ជីវិត​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ការផ្តល់ប្រាក់​អត្ថប្រយោជន៍ ប្រសិនបើ​អ្នក​ដែល​ត្រូវបាន​ធានារ៉ាប់រង ត្រូវបាន​ពិនិត្យឃើញថា​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជាក់លាក់​មួយចំនួន​។​

“​អត្ថប្រយោជន៍​សម្រាប់​ព្យាបាល​” ដំបូង​គេ​បំផុត របស់ “AIA សម្រាប់​ជីវិត​” ធានារ៉ាប់រង​លើ​ស្ថានភាព​ជំងឺ​ជាក់លាក់​ចំនួន ១២ ប្រភេទ​ទាក់ទង​នឹង​ជំងឺមហារីក ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ជំងឺ​បេះដូង ជំងឺ​សួត និង​ជំងឺថ្លើម ដោយ​រួមទាំង​រោគសញ្ញា​ក្នុងដំណាក់កាល​ដំបូង និង​ស្ថានភាព​ជំងឺ​ដំណាក់កាល​ធ្ងន់ធ្ងរ​ផងដែរ​។



​ប្រសិនបើ​អ្នក​ត្រូវបាន​ធានា ត្រូវបាន​ពិនិត្យឃើញថា​មាន​ជំងឺ ដែល​ឋិត​ក្នុងស្ថានភាព​ក្រោម​ការធានារ៉ាប់រង​នេះ អេ អាយ អេ ខេ​ម​បូ​ឌា នឹង​ផ្តល់ជូន​គាត់​នូវ​ប្រាក់​អត្ថប្រយោជន៍ ដើម្បី​ទូទាត់​ការចំណាយ​វេជ្ជសាស្ត្រ​ក្នុង ឬ​ក្រៅប្រទេស ឬ​ដើម្បី​រ៉ាប់រង​ការចំណាយ​សម្រាប់​ការ​រ​ស់​នៅ​ប្រចាំថ្ងៃ​របស់​ក្រុមគ្រួសារ​គាត់​។ ទឹកប្រាក់​ដែល​ផ្តល់ជូន​សម្រាប់​ស្ថានភាព​ជំងឺ​ក្នុងដំណាក់កាល់​ធ្ងន់ធ្ងរ អាចមាន​ទំហំ​ដល់​ទៅ ៤​ដង​ធំ​ជាង​ទំហំ​ទឹកប្រាក់​ដែល​ផ្តល់ជូន​សម្រាប់​រោគសញ្ញា​ក្នុងដំណាក់កាល​ដំបូង​។​





​លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា “​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន មិនបាន​ជ្រាបថា​ជំងឺមិនឆ្លង​ធ្ងន់ធ្ងរ ដូចជា​ជំងឺ​បេះដូង និង​ជំងឺមហារីក​ជាដើម បាន​បណ្តាល​ឲ្យ​មានការ​ស្លាប់​ច្រើនជាង ៥០​ភាគរយ​នៃ​ការស្លាប់​សរុប​នៅ​កម្ពុជា ដែល​បរិមាណ​នេះ ច្រើនជាង​ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ទៅ ៣​ដង​ឯណោះ​។ អេ អាយ អេ ខេ​ម​បូ​ឌា ប្តេជ្ញា​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងឡាយ​ទទួលបាន​ការរស់នៅ​កាន់តែ​យូរអង្វែង សុខភាព​កាន់តែ​ល្អ និង​មានជីវិត​កាន់តែ​ប្រសើរ​។ យើង​មាន​មោទនភាព ក្នុងការ​នាំយក​នូវ​ដំណោះស្រាយ​ធានារ៉ាប់រង​ជីវិត​ដំបូង​គេ​បំផុត​នៅ​កម្ពុជា ដែល​ជួយ​ប្រជាពលរដ្ឋ​មាន​ជំងឺ​ធ្ងន់ធ្ងរ​។​”







​ដើម្បី​លើក​កំពស់​ការយល់ដឹង​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​អំពី​ជំងឺ​ធ្ងន់ធ្ងរ អេ អាយ អេ ខេ​ម​បូ​ឌា បាន​ចាប់​ដៃគូ​ជាមួយនឹង​មន្ទីរពេទ្យ សង់​ត្រា​ល់ ដើម្បី​ផ្តល់នូវ​ការពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​សាធារណៈជន ក្រោម​យុទ្ធនាការ “AIA Care – ខ្ញុំ​ដឹង​”​។ យុទ្ធនាការ​នេះ ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែមិថុនា នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង