ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
“AIA សម្រាប់ជីវិត” ធានារ៉ាប់រងលើស្ថានភាពជំងឺជាក់លាក់ចំនួន ១២ ប្រភេទ
19, Jun 2017 ,
10:25 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ នៅពេលថ្មីៗ ក្រុមហ៊ុនធានារ៉ាប់រងជីវិត ធំបំផុតប្រចាំតំបន់អាស៊ី អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ” ខេមបូឌា) បាននាំយក “AIA សម្រាប់ជីវិត” មកជូនប្រជាពលរដ្ឋកម្ពុជា។ “AIA សម្រាប់ជីវិត” គឺជាដំណោះស្រាយធានារ៉ាប់រងជីវិតតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានការផ្តល់ប្រាក់អត្ថប្រយោជន៍ ប្រសិនបើអ្នកដែលត្រូវបានធានារ៉ាប់រង ត្រូវបានពិនិត្យឃើញថាមានជំងឺធ្ងន់ធ្ងរជាក់លាក់មួយចំនួន។
“អត្ថប្រយោជន៍សម្រាប់ព្យាបាល” ដំបូងគេបំផុត របស់ “AIA សម្រាប់ជីវិត” ធានារ៉ាប់រងលើស្ថានភាពជំងឺជាក់លាក់ចំនួន ១២ ប្រភេទទាក់ទងនឹងជំងឺមហារីក ជំងឺដាច់សសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺសួត និងជំងឺថ្លើម ដោយរួមទាំងរោគសញ្ញាក្នុងដំណាក់កាលដំបូង និងស្ថានភាពជំងឺដំណាក់កាលធ្ងន់ធ្ងរផងដែរ។
ប្រសិនបើអ្នកត្រូវបានធានា ត្រូវបានពិនិត្យឃើញថាមានជំងឺ ដែលឋិតក្នុងស្ថានភាពក្រោមការធានារ៉ាប់រងនេះ អេ អាយ អេ ខេមបូឌា នឹងផ្តល់ជូនគាត់នូវប្រាក់អត្ថប្រយោជន៍ ដើម្បីទូទាត់ការចំណាយវេជ្ជសាស្ត្រក្នុង ឬក្រៅប្រទេស ឬដើម្បីរ៉ាប់រងការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារគាត់។ ទឹកប្រាក់ដែលផ្តល់ជូនសម្រាប់ស្ថានភាពជំងឺក្នុងដំណាក់កាល់ធ្ងន់ធ្ងរ អាចមានទំហំដល់ទៅ ៤ដងធំជាងទំហំទឹកប្រាក់ដែលផ្តល់ជូនសម្រាប់រោគសញ្ញាក្នុងដំណាក់កាលដំបូង។
លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “ប្រជាពលរដ្ឋកម្ពុជាជាច្រើន មិនបានជ្រាបថាជំងឺមិនឆ្លងធ្ងន់ធ្ងរ ដូចជាជំងឺបេះដូង និងជំងឺមហារីកជាដើម បានបណ្តាលឲ្យមានការស្លាប់ច្រើនជាង ៥០ភាគរយនៃការស្លាប់សរុបនៅកម្ពុជា ដែលបរិមាណនេះ ច្រើនជាងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដល់ទៅ ៣ដងឯណោះ។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាជួយឲ្យប្រជាពលរដ្ឋទាំងឡាយទទួលបានការរស់នៅកាន់តែយូរអង្វែង សុខភាពកាន់តែល្អ និងមានជីវិតកាន់តែប្រសើរ។ យើងមានមោទនភាព ក្នុងការនាំយកនូវដំណោះស្រាយធានារ៉ាប់រងជីវិតដំបូងគេបំផុតនៅកម្ពុជា ដែលជួយប្រជាពលរដ្ឋមានជំងឺធ្ងន់ធ្ងរ។”
ដើម្បីលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរអំពីជំងឺធ្ងន់ធ្ងរ អេ អាយ អេ ខេមបូឌា បានចាប់ដៃគូជាមួយនឹងមន្ទីរពេទ្យ សង់ត្រាល់ ដើម្បីផ្តល់នូវការពិនិត្យសុខភាពដោយឥតគិតថ្លៃជូនដល់សាធារណៈជន ក្រោមយុទ្ធនាការ “AIA Care – ខ្ញុំដឹង”។ យុទ្ធនាការនេះ ចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម