ជាតិ
តើ​ការរៀបចំ​អាពាហ៍ពិពាហ៍​យ៉ាងដូចម្តេច​ដែល​ល្អ​ត្រឹមត្រូវ ហើយ​ចំណាយ​ថវិកា​សមរម្យ​?
19, Jul 2017 , 3:26 pm         2072
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នក​ធ្លាប់​រៀបការ​ជូន​កូនចៅ​ហើយ ឬ​គូស្រករ​ដែល​រៀបការ​ហើយ អាចមាន​បទពិសោធន៍​ជីវិត​ក្នុង​ការរៀបចំ​អា​ពា​ហ៍​ពិ​ពពា​ហ៍​។ តែ​សម្រាប់​គូស្រករ​ថ្មី ឬ​អាណាព្យាបាល​ថ្មី​ដែល​មិន​ធ្លាប់មាន​កូនចៅ​ការ ពួកគេ​អាច​ប្រឈម​នឹង​បញ្ហា​ខ្លះៗ ប្រសិនបើ​ពួកគេ​មិនមាន​អ្នកជំនាញ​ជួយ​ឲ្យ​យោបល់​នោះទេ​។ ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិ​កាណ៍ ANUSSA គ្រោង​នឹង​រៀបចំ​ពិព័រណ៍​អា​ពា​ពិពាហ៍​ដ៏​ធំ​មួយ​នៅ​ថ្ងៃទី​២២-២៣​ខែកក្កដា​ខាងមុខនេះ​នៅ​ទីក្រុង​រណប​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​។


​ព្រឹត្តិការណ៍​«​ពិព័រណ៍​អាពាហ៍ពិពាហ៍​»​ដែល​មិនសូវ​ធ្លាប់មាន​បង្កើត​នៅក្នុង​ប្រទេស​កម្ពុជា​នោះ ឥឡូវ​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ល្បី​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​(ANUSSA) គ្រោង​នឹង​បង្កើត​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​នៅ​ថ្ងៃទី​២២-២៣ ខែកក្កដា​ឆ្នាំ​២០១៧​ខាង​មុ​នេះ នៅ​ទីក្រុង​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ដោយមាន​វត្តមាន​ក្រុមហ៊ុន​ឧបត្ថម្ភ​ជាច្រើន​ចូលរួម​ផងដែរ​។

​នៅក្នុង​ពិព័រណ៍​នោះដែរ ក្រុមហ៊ុន​នឹង​រៀបចំ​ឲ្យ​អ្នកចូលរួម​ទាំងឡាយ​អាច​យល់ដឹង និង​ទទួលបាន​ព័ត៌មាន​អំពី​ទំនៀមទម្លាប់ និង​ពិធីការ​ក្នុង​ការរៀបចំ​អាពាហ៍ពិពាហ៍​, ការប្រឹក្សា​យោបល់​លើ​គម្រោង​អាពាហ៍ពិពាហ៍​, ជម្រើស​នៃ​ការជ្រើសរើស​សេវាកម្ម​-​ផលិតផល​សម្រាប់​ប្រើប្រាស់​ក្នុង​មង្គលការ​, ការបញ្ចុះ​តម្លៃ​តម្លៃ​ពី​បណ្តា​ក្រុមហ៊ុន​ពាក់ព័ន្ធ​, ការរៀបចំ​ក​ម្រោ​ង​ថវិកា​វៃឆ្លាត និង​សន្សំសំចៃ​បំផុត​។​ល​។ និយាយ​ជារួម អ្នកចូលរួម​នឹង​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ពី​ព្រឹត្តិការណ៍​ដ៏​ប្រពៃ​មួយ​នេះ​។​

​សូមបញ្ជាក់ថា ក្រោម​ការរៀបចំ​របស់​ក្រុមហ៊ុន​ជំនាញ​រៀបចំ​ព្រឹត្តិការណ៍ (ANUSSA), ក្រុមហ៊ុន​ពាក់ព័ន្ធ​ជាច្រើន​នឹងចូលរួម​បង្កើត​ពិព័រណ៍​អា​ពា​ពិពាហ៍​ពិពាហ៍​ដ៏​ធំ​មួយ​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​សម្រាប់​ក្រុមហ៊ុន​នានា និង​សម្រាប់​អតិថិជន​។ ព្រឹត្តិការណ៍​នេះ គឺជា​ព្រឹត្តិការណ៍​ជោគជ័យ​ទាំងអស់គ្នា ពោលគឺ​ជោគជ័យ​សម្រាប់​អតិថិជន (​អ្នកចូលរួម​) ក្រុមហ៊ុន​ឧបត្ថម្ភ និង​ក្រុមហ៊ុន​អ្នករៀបចំ​៕


© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next