ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ពិតជាអស្ចារ្យ ពិព័រណ៌កុមារ និងគ្រួសារដ៏ធំប្រចាំឆ្នាំ២០១៧ មានអ្នកចូលរួមជាង៣ម៉ឺននាក់
19, Jun 2017 ,
11:29 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ ពិព័រណ៌កុមារ និងគ្រួសារលើកទី៤ដ៏ធំប្រចាំឆ្នាំ២០១៧ រៀបចំដោយក្រុមហ៊ុនអនុស្សា(ANUSSA Event Planner) រយៈពេល២ថ្ងៃ គឺថ្ងៃទី១៧ និងទី១៨ ខែមិថុនា នៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ បានបញ្ចប់ទៅដោយជោគជ័យ។ បើតាមលោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា ពិរព័រណ៌ រយៈពេល២ថ្ងៃនេះ មានអ្នកចូលរួមជាង៣ម៉ឺននាក់។
នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា បានមានប្រសាសន៍ទៀតថា ពិព័រណ៌នេះរៀបចំឡើងក្នុងគោលដៅចង់ឃើញក្រុមគ្រួសារ ឪពុក ម្តាយ និងកូនតូចៗ បានជួបជុំគ្នាយ៉ាងសប្បាយរីករាយ បង្កើនភាពស្និទ្ធស្នាល និងភាពកក់ក្តៅយ៉ាងពិតប្រាកដ បន្ទាប់ពីសម្រាកពីការងារដ៏មមាញឹក តាមរយៈការលេងល្បែកកម្សាន្តសប្បាយជាច្រើននៅក្នុងពិព័រណ៌កុមារ និងគ្រួសារលើកទី៤នេះ។ លោក សេង ពិសិដ្ឋ បន្ថែមដូច្នេះ៖«បេសកម្មរបស់ពួកយើង គឺការផ្តល់ស្នាមញញឹមដល់ក្រុមគ្រួសារ សារអប់រំ និងបទពិសោធន៍ល្អៗដល់កុមារតូចៗ ដែលបានចូលរួមយ៉ាងច្រើនកុះករ។ រយៈពេលទាំងពីរថ្ងៃនេះ មានអ្នកចូលរួមរហូតទៅដល់ជាង៣ម៉ឺននាក់»។
ពិព័រណ៌កុមារ និងគ្រួសារលើកទី៤ ក្រុមហ៊ុន ANUSSA Event Planner បានរៀបចំទីធ្លាកម្សាន្តធំៗសម្រាប់កុមារចំនួន៤ទីតាំង រួមជាមួយនឹងការតុបតែងពិសេសៗ តាមបែបគំនូរជីវចលផងដែរ។ ក្រៅពីនេះ ក៏មានបណ្តាក្រុមហ៊ុនលក់ផលិតផល និងផ្តល់សេវាកម្មដល់កុមារ និងក្រុមគ្រួសារជាង១៥០ក្រុមហ៊ុនដែលបានដាក់លក់ផលិតផលបញ្ចុះតម្លៃពិសេស រហូតទៅដល់៥០ភាគរយឯណោះ ព្រមទាំងមានការផ្តល់ជូននូវរង្វាន់Free Free ថែមទៀតផង។
ក្នុងពិព័រណ៌ទាំងពីរថ្ងៃនេះ កុមារៗដែលមានសមត្ថភាព និងទេព្យកោសល្យទាំងអស់ បានចូលរួមប្រកួតប្រជែងជាមួយនឹងវិញ្ញាសាពិសេសៗដូចជា ការប្រកួតរាំអ៊ែរ៉ូប៊ីក ប្រកួតក្រងសក់ ច្រៀងចម្រៀង គូររូប បង្ហាញម៉ូត សូត្រកំណាព្យ និយាយរឿងនិទាន សរសេរតាមអាន និងប្រកួតគិតលេខជាដើម។
គួរបញ្ចាក់ផងដែរថា ក្នុងពិព័រណ៌កុមារ និងគ្រួសារដ៏ធំនេះ ក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាផងដែរ។
កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា គាំទ្រដោយក្រសួងពាណិជ្ជកម្ម និងឧបត្តមធំដោយក្រុមហ៊ុនស្តារអូតូខេមបូឌា និងក្រែម Bepanthen៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម